កាលពីមុនខ្មែរឡូតបានចុះផ្សាយព័ត៌មាន អំពីសមត្ថភាពពិសេសរបស់ វិចិត្រករនៅប្រទេស ចិន ដែលគេបានប្រើប្រាស់ ឧបករណ៍ប្លែកៗ យកមកគូរ ជាផ្ទាំងគំនូរមួយដែលមើលទៅ គួរអោយស្ងើចសសើរមែនទែន។ 

ឥឡូវនេះមាននារីម្នាក់ ឈ្មោះ Kristen Cumings នៅរដ្ឋ Califonia ប្រទេស អាមេរិច បានបង្ហាញស្នាដៃរបស់នាង ដោយ នាងបានយកគ្រាប់ ចាហួយដែលមានរសជាតិ ក៏ដូចជាពណ៌ខុសៗ គ្នាមកតំរៀបធ្វើជាផ្ទាំងគំនូរជាច្រើនផ្ទាំង ដែលមើលទៅគួរអោយចាប់អារម្មណ៍មែនទែន។ នាងបានប្រាប់អ្នកយកព័ត៌មានថា នាងបានចំនាយពេល ៥០ ម៉ោងសម្រាប់ផ្ទាំងគំនូរមួយៗ រីឯចាហួយវិញនាងបានចំនាយ ពី ៨០ ០០០ ទៅ ១២០ ០០០ គ្រាប់ឯណោះដើម្បីបាន ផ្ទាំងគំនូរដ៏ស្អាតមួយផ្ទាំង ហើយមានគំនូរខ្លាំងនាងបានប្រើប្រាស់ដល់ទៅ ២៨០ ០០០ គ្រាប់។ នេះគឺជាស្នាដៃដែល នាងបានបង្កើត សម្រាប់កែកំសាន្តតែប៉ុន្នោះ ប៉ុន្តែស្នាដៃទាំងនេះត្រូវបាន មហាជនជាច្រើនក៏ដូចជា អ្នកលេងអ៊ិនធើណិត កោតសសើរចំពោះគំនិតឆ្នៃប្រឌិតរបស់នាងផងដែរ។

 

សូមប្រិយមិត្តមើលសិល្បៈគំនូរមុនៗ ដែលខ្មែរឡូតបានចុះផ្សាយ ហើយប្រិយមិត្តសាកល្បងប្រៀបធៀបទៅមើល តើសិល្បៈគំនូរមួយណាដែលប្រិយមិត្តពេញចិត្ត ៖

"វិចិត្រករ​ ដ៏ស្រស់ស្អាតបានត្រលប់មកវិញហើយ ជាមួយនឹង​ រូបដែលបង្កើតឡើងដោយស្រោមជើង"

"វីដេអូ ៖ ប្រើបាល់បោះយកមកធ្វើជា ឧបករណ៍សម្រាប់គូររូប"

"វីដេអូ ៖ គំនូរដ៏អស្ចារ្យចេញពីតំណក់កាហ្វេដោយ ស្នាដៃរបស់វិចិត្រករស្រស់ស្អាតម្នាក់"

"គ្រាន់តែធូលីនៅជាប់នឹងរថយន្តក៏អាចបង្កើតជា គំនូរបានដែរ"

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]