Jay Chou ដែលជាតារាចម្រៀងដ៏ល្បី របស់ប្រទេសតៃវ៉ាន់នឹង ធ្វើពិធីភ្ជាប់ពាក្យជាមួយនឹង តារាម៉ូដែល វ័យក្មេងគឺ Hannah Quinlivan  នៅ Guam នាខែក្រោយនេះ។ យោងទៅតាមប្រភព ពត៌មានអ្នកជិតដិតនឹងគូស្នេហ៍នេះ បាននិយាយថាពួកគេនឹងអញ្ជើញ មិត្ដភក្ដិជិតស្និត និងបងប្អូន ធ្វើការហោះហើរទៅទីនោះនៅខែ មិថុនាជាមួយនឹង ការស្នាក់នៅនិងអាហារដោយមិន បាច់បង់ប្រាក់។ បើតាមអ្នកអង្កេតការណ៍បាននិយាយ ថាតម្លៃសរុបនៃការចាយវាយនៅក្នុង ពិធីនេះអាចចំណាយរហូតដល់ ១០ million ដូល្លារ NT ដែលស្មើរនឹង ៣៤០,០០០ ដូល្លារសហរដ្ឋអាមេរិច។ ប៉ុន្ដែបើតាមអ្នកគ្រប់គ្រងអ្នកទាំងពីរ បាននិយាយ Jay និង Hannah មានការមមាញឹកជាខ្លាំង ក្នុងខែមិថុនានេះ ដូចនេះប្រហែលជាពួកគេ មិនអាចធ្វើការភ្ជាប់ពាក្យដូចជា ការសន្យាគ្រោងទុកនោះទេ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]