មុខមានជាតិខ្លាញ់ ជាការព្រួយបារម្ភមួយសំរាប់មនុស្សគ្រប់រូប។ ជាពិសេសមុខអ្នកខ្លះ  ខ្លាញ់ឡើងរងើមទោះ ពួកគេខំផ្តិតបែបណា ក៏វានៅតែដដែល។ ថ្ងៃនេះប្រិយមិត្តនឹងអស់កង្វល់ ទៀតហើយគ្រាន់តែ ធ្វើតាមវិធីខាងក្រោមអ្នកនឹង បំបាត់ខ្លាញ់លើមុខបាន៖
១) ការប្រើជែលប្រទាលកន្ទុយក្រពើ ៖ ជាវិធីធម្មជាតិដែលល្អឥតខ្ចោះ ដើម្បីជួយយកជាតិប្រេង ដែលមានលើស្រទាប់ស្បែក ចេញពីមុខបានអ្នក អាចប្រើប្រទាលកន្ទុយក្រពើ  ដើម្បីសមា្អតវាបាន។ អ្នកគួរប្រើប្រទាលកន្ទុយក្រពើនេះ ចំនួនពីរដងក្នុងមួយថ្ងៃ។


២)ដុសខាត់ផ្ទៃមុខ៖ ដុសមុខដោយធម្មជាតិ ពិតជាមធ្យោបាយដ៏អស្ចារ្យមួយ ដើម្បីប្រឆាំងនឹងជាតិប្រេងនេះ ដែលបានឃើញក្នុងស្បែករបស់អ្នក។ ជាពិសេសមានរូបមន្ត ផ្សេងទៀតជាច្រើនសម្រាប់ការដុស និងបិទមុខ ដែលអាចប្រើសារធាតុក្នុងផ្ទះ  ។ អ្នកអាចស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត នោះអ្នកនឹងឃើញជម្រើសជាច្រើន ដែលនឹងអោយ អ្នកអាចដេញ កំទេចកំទីស្បែកចាស់ , រន្ធញើសជាតិខ្លាញ់ របស់អ្នកបានហើយ។


៣) ជៀសវាងយកដៃទៅប៉ះមុខ៖ មូលហេតុចំបង ដែលមនុស្សតែងតែមានបញ្ហាជាមួយស្បែកមុខ របស់ពួកគេដោយសារតែ ស្ទើរគ្រប់គ្នា ពួកគេឧស្សាហ៍យកដៃទៅប៉ះ មុខរបស់ពួកគេគ្រប់ពេលវេលា។  រីឯដៃមានការប្រលាក់គ្រប់ពេលវេលា ពីព្រោះគ្រប់ពេលអ្នកតែងតែ យកដៃទៅធ្វើកិច្ចការផ្សេងៗ ជាមួយនឹង ភាពកខ្វក់និង ប្រេង ជាច្រើនដែលអ្នកមិនអាចមើលឃើញ។ ដូចគ្នានេះដែរ សក់ដែលប៉ះនឹង មុខ ក៏អាចបណ្តាលឱ្យបញ្ហា សក់ក៏ជាប្រភពផ្ទុកជាតិខ្លាញ់ រឺក៏ភាពកខ្វក់ដែរ ។ប្រសិនបើអ្នក  មានបញ្ហាមុខខ្លាញ់ ឧស្សាហ៍ទាញសក់ រឺក៏ចងវាអោយបានល្អ។


៤)បញ្ឈប់ការប្រើ ក្រែមសំណើម៖ បើទោះបីជាមានមនុស្សជាច្រើន ជឿថាក្រែមមានជាតិសំណើម គឺមានសារៈសំខាន់ដល់ ស្បែកមុខ ប៉ុន្តែការគិតបែបនេះ គឺខុសស្រលះ។ ពីព្រោះស្បែកមុខខ្លាញ់ វាអាចមានសំណើមរួចទៅហើយ មិនចាំបាច់យកក្រែមសំណើម មកជំនួយបន្ថែមទេ វាអាចបណ្តាល អោយស្ទះរន្ធញើស ទៅវិញ។


៥) ការប្រើទឹកត្រជាក់៖ ជំនួសឱ្យការប្រើទឹកសម្អាតមុខ   អ្នកអាចងាកមកប្រើទឹកត្រជាក់ វាជាជម្រើសល្អដើម្បីព្យាបាល ស្បែកដែលសំបូរជាតិប្រេង។  ការលាងមុខ ជាមួយនឹងទឹកត្រជាក់ ជាទៀងទាត់និង បន្ទាប់មកយកក្រដាសផ្តិត រឺក៏កន្សែង ។ នេះជា យុទ្ធសាស្រ្តដ៏ល្អ ដើម្បីជួយយកជាតិប្រេងចេញ ដែលលើសពីធម្មតា នៅលើស្បែកមុខ។


 ៥ចំនុចអាចជួយអោយ អ្នកជៀសឆ្ងាយពី មុខមានជាតិខ្លាញ់បាន។ ដូច្នេះប្រិយមិត្ត អាចអនុវត្តបាន ដោយមិនចាំបាច់ចំនាយទឹកប្រាក់ ដើម្បីបំបាត់ខ្លាញ់មុខ គ្រាន់តែប្រើប្រាស់វិធីទាំងអស់នេះ ។

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]