ការប្រកួតបាល់ទាត់ Premier League របស់ចក្រភពអង់គ្លេស សប្តាហ៍ទី ១៩ ចំនួន ៦ ប្រកួតបានបញ្ចប់ទៅហើយ នាថ្ងៃសៅរ៍យប់ម្សិលមិញនេះ ដោយក្រុម Manchester ទាំងពីរសុទ្ធតែទទួលជ័យជម្នះ ឯក្រុមខ្លារខិន Hull CITY លុតក្រុមភ្ញៀវ Fulham រហូតដល់ ៦ ទល់នឹង ០ កន្លងទៅនេះ។

Manchester CITY 1 – 0 Crystal Palace

ជាមួយនឹងទស្សនិកជនប្រមាណ ៤៧ ០០០ នាក់ ក្រុមជើងឯករង Manchester CITY បានបើកទ្វារកីឡាដ្ឋាន Etihad Stadium របស់ខ្លួនស្វាគមន៍ក្រុមទើបនឹងឡើងថ្មី Crystal Palace។

ការប្រកួតតង់ទី ១ ក្រុមទាំងពីរសុទ្ធតែមិនអាច រកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់ ប៉ុន្តែលុះដល់តង់ទី ២ ដោយសារតែការសម្រុកដ៏ខ្លាំងក្លា ពីសំណាក់ក្រុមម្ចាស់ផ្ទះ ទើបក្រុមភ្ញៀវអាចរកគ្រាប់បាល់នាំមុខ ១ ទល់នឹង ០ ដោយការស៊ុតបញ្ចូលទី ដោយកីឡាករ Džeko នៅនាទីទី ៦៦ ជួយអោយក្រុមម្ចាស់ផ្ទះ Manchester CITY យកឈ្នះ Crystal ដោយលទ្ធផលចប់ការប្រកួត ១ ទល់នឹង ០ ហើយ Manchester CITY បន្តឈរនៅលើកំពូលតារាងជាបណ្តោះអាសន្ន មាន ៤១ ពិន្ទុ។


Norwich CITY 0 – 1 Manchester United

ក្រុមបិសាចក្រហម Manchester United ក៏ដូចជាក្រុម Manchester CITY ដែរ ពោលគឺអាចរកគ្រាប់បាល់បានតែមួយគ្រាប់គត់ នៅពេលដែលជួបជាមួយក្រុមអន់ ដោយក្រុម Manchester United យកឈ្នះក្រុមម្ចាស់ផ្ទះ Norwich ដោយលទ្ធផល ០ ទល់នឹង ១ ក្រៅដី រកគ្រាប់បានដោយកីឡាករ Welbeck នៅនាទីទី ៥៧។

នេះជាជ័យជម្នះ ៦ ប្រកួតជាប់ៗគ្នាហើយ របស់ក្រុម Manchester United បន្ទាប់ពីការលេងមិនសូវល្អ នៅដើមរដូវកាល ហើយបច្ចុប្បន្នក្រុមមួយនេះ កំពុងឈរនៅលេខរៀងទី ៦ មាន ៣៤ ពិន្ទុ។


គួរបញ្ជាក់ផងដែរថា ក្រុមខ្លារខិន Hull CITY បានយកឈ្នះ Fulham ៦ ទល់នឹង ០ ហើយ West Ham បានត្រឹមស្មើ ៣ ទល់នឹង ៣ ជាមួយ WBA ខណៈ Aston Villa ១ Swansea ១ ព្រមទាំងឆ្មារខ្មៅ ២ ទល់នឹង ២ ក្នុងទឹកដី Cardiff CITY។

តារាងលទ្ធផល


តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]