បុរសជនជាតិអាមេរិចម្នាក់បាន ក្លាយទៅជាជនល្បីនៅក្នុងប្រទេសចិន បច្ចុប្បន្ននេះបន្ទាប់ពី គាត់បានសម្ដែងនូវទឹកចិត្ដ សប្បុរសធម៌។ គាត់បានចែករំលែកនូវ ដំលូងបារាំងបំពងទៅ បុរសអ្នកសុំទានដែលមាន វ័យចំណាស់ម្នាក់នៅលើ ចញ្ចើមផ្លូវនៃភោជនីយដ្ឋាន McDonald នៅតាមដងផ្លូវ Nanjing និងធ្វើការសន្ទនាជាមួយនឹង អ្នកសុំទាននេះអស់រយៈពេល ២០នាទី។ ​អ្នកដែលមានទឹកចិត្ដ ដ៏សប្បុរសធម៌នេះ ត្រូវបានគេដឹងថា គាត់មានឈ្មោះ Jason Loose ដែលមកពី Los Angeles ដែលបានមកសិក្សានៅក្នុង​ មហាវិទ្យាល័យ Nanjing កាលពីឆ្នាំមុន។ បច្ចុប្បន្ននេះ គាត់កំពុងធ្វើការនៅក្រមហ៊ុន Sportswear ។ ជាមួយនឹងការឆ្លើយតបនេះ គាត់បាននិយាយថា នេះមិនមានជារឿងធំនោះទេ​ ដែលអ្នកសុំទានប្រាថ្នាចង់បាននូវ ការគោរពនឹងយកចិត្ដទុកដាក់នោះ។ តើប្រិយមិត្ដគិតថា បុរសបរទេសនេះ  និយាយបែបនេះពិតជាត្រឹមត្រូវដែរ ឬទេ?

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]