រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​បាន​​ល្បួង​ក្មួយស្រី​​​បង្កើតរបស់ខ្លួន​​រំលោភ​​​​សេពសន្ថវៈ​​បាន​សម្រេច​​​​​​៤​លើក នៅក្នុង​​បន្ទប់ផ្ទះជួល​​របស់ខ្លួន ​​​រហូត​​មានផ្ទៃពោះ​​​២ខែ​ ទើប​បែកធ្លាយ​​រឿង​​​ដ៏​អាស្រូវ​​នេះ​ ពេល​ដែល​នាង​​​ចាញ់​កូន​មាន​​​អាការ​ក្អួត​ចង្អោរ​ខុសប្លែក​​ពីធម្មតា​​​ ធ្វើ​​ឱ្យ​​​​ម្តាយ​របស់​នាង​​ឆ្ងល់​ និង​ជជីក​​​​សួរនាំ​​​រហូត​នាង​ឆ្លើយ​​ប្រាប់​ការ​ពិតទាំងអស់ ​​បន្ទាប់​មក​​ស្ត្រីជា​​ម្តាយ​រួម​នឹង​​ជីដូន​បាននាំ​​​​នាង​ទៅ​​ដាក់​ពាក្យ​បណ្តឹង​ឱ្យប៉ូលិស​​​ចាប់ខ្លួនឪពុកមា​​ដើម្បី​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ​តាមផ្លូវច្បាប់​។​

ជននោះត្រូវ​​ប៉ូលិស​​ឃាត់ខ្លួន​​កាលពីវេលា​ម៉ោង​​​៤​និង​​​២០នាទីរសៀល​​ថ្ងៃទី​​១៩ មករា​​២០១២ នៅ​បន្ទប់​លេខ​​១១ ផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង​ ​សង្កាត់ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ ​។ ​​​បុរស​នោះ ឈ្មោះ​សោម ​​​ពិសិដ្ឋ ​អាយុ​​​៣៤​ឆ្នាំ ​​មុខ​​របរ​សន្តិសុខ CJS មានស្រុក​កំណើត​ភូមិ​ព្រៃ​ស្រោង ឃុំ​អង្គ​​តាសោម ​​ស្រុក​ត្រាំកក់ ​ខេត្តតា​កែវ ចំណែក​ឯ​ក្មួយស្រីបង្កើត​​ដែលត្រូវ​​​រូបគេ​​​​ចាប់​រំលោភ ​មានផ្ទៃ​ពោះ​​​ពីរខែនោះ មានអាយុ​​​១៥ឆ្នាំ ហើយបើ​តាមការអះអាងពី​​សាច់​ញាតិ​​បញ្ជាក់​ថា ​​​​ឪពុក​របស់​​នាង​ត្រូវ​ជា​បងប្រុស​របស់​ជននោះ​​បង្កើត​ ឯ​រូប​​​នាង​​ត្រូវជា​​ក្មួយ​​របស់​ឈ្មោះ​សោម ពិសិដ្ឋ ​មាន​មុខ​របរ​​​ជា​សន្តិសុខឯកជន CJS និង​មាន​ប្រពន្ធ​​ម្នាក់​អត់​រៀ​ប​ការ ដែល​​ជាកម្មការិនី​​ងរោងចក្រ​កាត់​ដេរ និង​មាន​ស្រុក​កំណើត​​នៅឯ​ខេត្តកំពង់​​​ចាម ហើយ​​ប្រពន្ធ​​​អត់​រៀប​ការ​​របស់ជននោះ​​ធ្វើ​​ការ​វេន​យប់ ។ ​

សព្វថ្ងៃ​​ពួកគេ​ស្នាក់​នៅ​​បន្ទប់លេខ​​​១១ ផ្ទះជួល ​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ​ចំណែក​ឯ​នាង​​រងគ្រោះ​​ត្រូវបាន​ឪពុកម្តាយ​នាំ​យកមកពី​ស្រុក​កំណើត​​ឱ្យ​ស្នាក់​​អាស្រ័យ​ជា​មួយ​ជន​​នេះដែរ​ ដើម្បីធ្វើ​ជា​កម្មការិនី​រោងចក្រ​​​​កាត់ដេរ​​។ ​​ប្រភពដដែល​បាន​បន្តទៀត​ថា ​ការស្នាក់​នៅ​​ជាមួយគ្នា​​​នោះ ​មានរយៈ​ពេល​​៦ខែ​ម​កហើយ ​​ដោយ​ឪពុក​​ម្តាយមិន​មានការ​ព្រួយបារម្ភ​ថា មាន​​រឿង​បែបនេះ​​កើត​ឡើងនោះឡើយ ​​ព្រោះ​​សំអាង​ថា ជននោះ​​គឺជា​ប្អូន​ប្រុស​បង្កើត​​​​របស់​ឪពុក​នាង​ និងជា​​​​ឪពុកមា​​​បង្កើត​របស់​​កូនស្រី​​នោះទៀត ។ ប៉ុន្តែ​​​អ្វីដែលនឹកស្មាន​មិនដល់ គឺ​ស្រាប់តែ​​មាន​រឿង​​ដ៏អាស្រូវ​​បែប​​​នេះកើតឡើង ហើយ​តាម​ក្មេង​ស្រីរងគ្រោះ​​​ប្រាប់​ថា ​​នាង​ត្រូវ​​ឪពុក​​មា​​​​ចាប់​រំលោភ​​បានសម្រេច​​​​ចំនួន​​៤លើក គឺ​​នៅពេល​យប់​ដែលប្រពន្ធ​​​​របស់​គេមិន​នៅ​ផ្ទះ​ទៅធ្វើ​ការ​​​វេនយប់បាត់​នោះ ។ ​​

ក្មេងស្រី​​​ជំទង់​រូប​នេះ​​​បាន​​រៀប​រាប់​​​ប្រាប់​​ឱ្យ​​​ប៉ូលិសដឹងថា ​បុរសជា​ឪពុក​មា​​បានធ្វើការ​​​​លួង​លោម​​​សុំ​ស្នេហ៍​ពីរូបនាង ដោយ​សន្យា​​ទទួល​ខុស​ត្រូវ​​​លើអ្វីៗ​​ដែលខ្លួន​​គេ​ប្រព្រឹត្ត​​​​ដែលការ​លួង​​លោម​នោះ​​​ធ្វើឡើង​​​ជារៀង​រាល់​ថ្ងៃ ​​រហូត​ដល់​វេលាយប់ថ្ងៃទី​​១១ វិច្ឆិកា ​​​២០១១ ​ក្រោយ​ពេល​​​​ហូប​​បាយល្ងាច​​​រួច នាង​​មានអាការ​​​ទន់​ដៃ-ជើង ដូចជាត្រូវ​​ថ្នាំសណ្តំ​ដែល​នាងមិន​​ដឹង​ថា​ឪពុក​មា​ដាក់​ថ្នាំ​សណ្តំ​​​ក្នុងបាយ​ ឬបែបណា​នោះ​ទេ នាងក៏លែង​ដឹងខ្លួនជាច្រើន​ម៉ោង ។ លុះ​ពេល​​ដឹង​ខ្លួនឡើងវិញ សម្លៀកបំពាក់​របស់​នាង​ត្រូវ​ឪពុកមា​​ផ្លាស់​ឱ្យថ្មី ឯភាព​ក្រមុំ​ព្រហ្មចារី​​ត្រូវ​បាត់​បង់ និងមានការឈឺ​ចាប់​ប្រដាប់​ភេទ​​​​យ៉ាង​ខ្លាំង​​​ទៀត​ផង ៕ 

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]