បច្ចេកវិទ្យាកាន់តែទំនើបទៅហើយ ដែលពេលនេះសូម្បីតែអាវ ក៏មានសមត្ថភាព អាចដឹងពីអារម្មណ៍ របស់អ្នកពាក់បានដែរ។

ក្រុមហ៊ុនមួយ នៅទីក្រុងសាន ហ្វ្រានស៊ីស្កូ សហរដ្ឋអាមេរិក បានបង្កើតនូវអាវ ពិសេសមួយប្រភេទ ដែលត្រូវបានបំពាក់ទៅដោយ បច្ចេកវិទ្យាយ៉ាងទំនើប អាចដឹងពីអារម្មណ៍របស់មនុស្សបាន ហើយវានឹងបង្ហាញប្រាប់ តាមរយៈពណ៌របស់ពន្លឺ នៅលើអាវនោះ។ អាវនេះ មានឈ្មោះថា Sensoree បង្កើតឡើង ដោយអ្នកឌីហ្សាញម្នាក់ ឈ្មោះ គ្រីស្ទីន ណេលីងហ្គឺ។

យ៉ាងណាមិញ ដើម្បីអាចដឹងបានថា អ្នកពាក់កំពុងតែមានអារម្មណ៍ បែបណានោះ ទាមទារ ឲ្យពាក់ឧបករណ៍ Sensor នៅជាប់លើដៃជាមុនសិន ដើម្បីអាចចាប់យកព័ត៌មានផ្សេងៗ អំពីអារម្មណ៍ របស់អ្នកពាក់បាន។ បន្ទាប់មក ពន្លឺ LED នឹងបញ្ចេញពណ៌មក នៅត្រង់កអាវ ហើយពណ៌ទាំងនោះ មានអត្ថន័យ បញ្ជាក់ពីអារម្មណ៍ រៀងៗខ្លួន របស់វា។

គួរបញ្ជាក់ផងដែរថា ពណ៌បៃតង តំណាងឲ្យអារម្មណ៍ ស្ងប់ស្ងាត់ឥតភ័យបារម្ភ។ ពណ៌ ខៀវ បញ្ជាក់ឲ្យដឹងពីអារម្មណ៍ ស្ងប់មិនឆេវឆាវ។ ពណ៌ស្វាយ បង្ហាញឲ្យដឹងថា អ្នកពាក់កំពុងតែមាន អារម្មណ៍រំជួយចិត្ត ឬ ភ្ញាក់ផ្អើល ឬក៏រំភើបចិត្ត។ ក្រហម បង្ហាញពី អារម្មណ៍ជ្រួលច្របល់ ឬ កំពុងមានអារម្មណ៍ ពីស្នេហាផងដែរ។ ពណ៌លឿង បញ្ជាក់ពីអារម្មណ៍ ស្ងប់សុខ ឬ អណ្តែតអណ្តូង ឬ អារម្មណ៍រីករាយមានសុភមង្គល៕





តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

ប្រភព៖ oddity

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]