ភ្នែកធំច្រមុះស្រួច និងបបូរមាត់ពេញលេញ។ ក្មេងស្រីទាំងនេះមើលទៅដូចជា ពួកគេបានឈ្នះពានរង្វាន់សម្រស់អ្វីមួយ ប៉ុន្តែពួកគេពិតជាតារា ឬ អ្នកល្បីឈ្មោះមែនដែរ ឬទេ?

នេះគឺជាអំណាចធម្មតា នៃការតុបតែងមុខ។ ស្រីស្អាតក្នុងអ៊ិនធើណេត យើងតែងតែមើលទៅ ស្អាតខ្លាំងណាស់ ក្នុងរូបថតរបស់ពួកគេម្នាក់ៗ។ តើប្រិយមិត្តមានឆ្ងល់ទេថា  តើពួកគេមានមុខមាត់បែបណា បើសិនជាមិនផាត់មុខនោះ? យ៉ាងណាមិញ ថ្ងៃនេះមាននារី២នាក់ ក្នុងចំនោមស្រីៗដ៏ស្រស់ស្អាតទាំងនោះ មានសេចក្តីក្លាហាន ចូលសម្ភាសន៍ទល់មុខ ឲ្យទូរទស្សន៍ RazorTV។

កញ្ញា Kelly Konomi ដែលមានឈ្មោះពិតថា Kelly Tay និង កញ្ញា Naomi Liu ជាម៉ូដែល និងអ្នកលេង Blog ។ ពួកនាងបានបង្ហាញពី អាថកំបាំងនៃការ make up របស់នាងតាមរយៈវីដេអូខាងក្រោម។

បើចង់ដឹងពីអាថកំបាំង នៃសម្រស់របស់ពួកគេ សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា៖



តើប្រិយមិត្តយល់យ៉ាងណា នូវមុខរបស់ពួកគេទាំងពីរ មុនពេលតុបតែងមុខ និងក្រោយពេលតុបតែងមុខ?

ប្រភព៖ STOMP

កែសម្រួលដោយ bubble

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]