ភ្នំពេញ៖ តារាចម្រៀង រាងតូចច្រឡឹង កញ្ញា អ៊ឺវ៉ា កន្លងមក ធ្លាប់មានព័ត៌មាន លេចឮថា មានទំនាក់ទំនង ស្នេហាត្រីកោណ ជាមួយអ្នកនេះ អ្នកនោះ មិនដាច់ តែនៅចុងបញ្ចប់ ក៏ត្រូវបានក្រុមគ្រួសារ នាងចេញមុខ អះអាងថា នាងមិនធ្លាប់ មានទំនាក់ទំនង សិ្នទ្ធស្នាល និងឡាលាញ់គ្នា ជាមួយ បុរសណា ម្នាក់ឡើយ ។ ទើបតែពេលនេះ នាងបានសម្រេចចិត្ត ទម្លាយពីអាថ៌កំបាំង ឈឺចាប់ បន្ទាប់ពីនាង បានដើរដល់ផ្លូវបំបែក ពីមនុស្ស ជាទីស្រឡាញ់ ។

នៅក្នុងអត្ថន័យ បទចម្រៀងមួយ មានចំណងជើងថា “សុំជួបបង១ម៉ោងចុងក្រោយមុននឹងបែកគ្នា” នៅក្នុងវ៉ុល១២៦ ដែលជាការ បកស្រាយពី តារា ចម្រៀង រាងតូចច្រឡឹង កញ្ញា អ៊ីវ៉ា បានច្រៀងថ្ងូចថ្ងូរ លាយឡំនឹង ទឹកភ្នែក ដង្ហើយឲ្យម្ចាស់ស្នេហ៍ បានយល់ពីអារម្មណ៍ មនុស្សស្រីម្នាក់ ដែលត្រូវ បង្ខំចិត្តដើរផ្លូវបំបែក ពីមនុស្សដែលខ្លួន ស្រឡាញ់ ពេញក្រអៅបេះដូង ដោយនាង សុំត្រឹមតែជួបមុខគេ ជាលើកចុងក្រោយ ទោះជាពេលវេលាខ្លី ក៏ដោយ ក៏នាងអស់ចិត្តដែរ ។

ក្រោយពីបែកគ្នា ពីអតីតសង្សារ ជាទីស្រឡាញ់ កញ្ញា អ៊ីវ៉ា តែងតែព្យាយាម លាក់បាំងការពិត ពីការឈឺចាប់ របស់នាង ក្នុងបេះដូង ត្រូវសម្ងំលាក់ ទុក តែម្នាក់ឯង។ ដោយទ្រាំ នឹងការឈឺចាប់ មិនបាន នាងក៏សម្រេច សុំណាត់ជួប ប្រុសស្នេហ៍ ម្តងទៀត ជាលើកចុងក្រោយ ត្រឹមតែ ១ម៉ោងក៏បាន ដើម្បីបញ្ជាក់ ស្នេហ៍កំពុងដើរដល់ ផ្លូវបំបែកនេះ ។

ចង់ដឹងថា អត្ថន័យក្នុងបទ ចម្រៀង របស់ កញ្ញា អ៊ីវ៉ា មានការឈឺចាប់ និងខ្លាចផ្សារ ដល់កម្រិតណានោះ ទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]