បើនិយាយពីរឿងលោកយាយ អាយុ ៧០ ឆ្នាំទើបចង់បានប្តី មានមនុស្សជាច្រើនបាននឹកឃើញទៅដល់ ខ្សែភាពយន្តដ៏ល្បីកាលពីឆ្នាំ ២០០៥ មួយដែលមាន ចំនងជើងថា "The 40-Year-Old Virgin" ដែលតួប្រុសក្នុងរឿងនេះមិនព្រមយក ប្រពន្ធនោះទេ ទាល់តែអាយុ ៤០ ឆ្នាំទើបបានចាប់ចិត្ត ស្រឡាញ់ស្រ្តីមេម៉ាយម្នាក់ ហើយខ្សែភាពយន្តនេះរកចំនូលបានដល់ទៅ ២០០ លានដុល្លាឯណោះ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះ មានលោកយាយម្នាក់ អាយុ ៧០ ឆ្នាំហើយគាត់មាន ឈ្មោះថា Pam Shaw ដែលបានល្បីជាយូរណាស់មកហើយ ដោយសារតែគាត់ គឺជាក្រមុំព្រហ្មចារី ដែលមានអាយុ ចាស់ជាងគេក្នុងតំបន់ដែលគាត់ រស់នៅ បានប្រាប់ទស្សនាវដ្តី SUN ថា ឥឡូវនេះគាត់មានអារម្មណ៍ថា ចង់បានប្តីហើយ។ គាត់បានបញ្ជាក់ទៀតថា បើសិនជាមានបុរសណាចង់ធ្វើប្តីគាត់ទាល់ តែជាមហាសេដ្ឋីដែល មានប្រាក់រាប់លានទើប គាត់ព្រមរៀបការជាមួយ។ នេះពិតជារឿងគួរអោយចំលែកមែនទែន ហើយបើយើងមើល ការតុបតែងខ្លួនរបស់គាត់ ក៏មិនចាញ់ក្មេងៗស្រករក្រោយប៉ុន្នោះដែរ។

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]