វីដេអូចម្រៀងថ្មីមួយរបស់កញ្ញា សុគន្ធ និសា ទើបតែបង្ហោះក្នុង Facebook កាលពីថ្មីៗនេះ បានធ្វើអោយទស្សនិកជនគាំទ្រកញ្ញាសុគន្ធ និសា ខ្លោចចិត្តអាណិតនាងស្ទើរទប់ទឹកភ្នែកមិនបាន។

ពិតជាកំសត់ តាមរយៈការផ្សាយសាកល្បង របស់វីដេអូថ្មីមួយបទនេះ ដំបូងគេបង្អស់ ពីអ្នកដឹកនាំបទ នេះផ្ទាល់តែម្តង។ កាយវិការ ក្នុងបទចម្រៀង នេះស្តែងអោយឃើញពីទឹកភ្នែក សម្លេងឈឺចាប់ ពីនារីម្នាក់ដែល ត្រូវមនុស្សប្រុសក្បត់សន្យា និងចាកចេញពីនាង ដោយមិនស្រណោះ។ មើលទៅហាក់ ដូចជាមិនពិបាកទេសម្រាប់ សុគន្ធ និសា ក្នុងការសម្រក់ ទឹកភ្នែក ដែលធ្វើអោយ អ្នកទស្សនា មើលទៅដូចជា សុគន្ធ និសា ពិតជាឈឺចាប់ពិតមែន។

តាមរយៈស្នាដៃ សម្តែងកន្លងមក យើងអាចសង្កេតឃើញថា កញ្ញា សុគន្ធ និសា មានសមត្ថភាពសម្តែង មិនចាញ់តារាសម្តែងអាជីពប៉ុន្មានទេ។ ចុះប្រសិនបើ សុគន្ធ និសា ចូលរួមសម្តែង ក្នុងភាពយន្ត វិញតើទស្ស និកជន យល់យ៉ាង ណាដែរ?

សូមស្តាប់ និងទស្សនាវីដេអូខាងក្រោម៖

ដោយៈ Pigeon

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា