កាលពីថ្ងៃទី២៦ ខែធ្នូ យើងបានប្រទះឃើញលោក PSY ដែលជាតារាចម្រៀងដ៏ល្បី ប្រចាំកូរ៉េខាងត្បូង និងតាមបណ្ដាប្រទេស ផ្សេងៗជាច្រើន បានបង្ហោះនូវរូបភាពរបស់គាត់ និងសមាជិក Big Bang លោក G-Dragon។

រូបភាពដែលលោក PSY បានបង្ហោះក្នុង ហ្វេសប៊ុកនោះ គឺបានបង្ហាញពីលោក G-Dragon មានសភាពអៀន យកដៃបាំងមុខ រីឯលោ PSY វិញបានយកដៃម្ខាងដាក់លើស្មារបស់ G-Dragon និងដៃម្ខាងទៀតដាក់លើខោ ដែលចង់បង្ហាញពី ស្នាមខោរហែករបស់ G-Dragon ក្រោយពីសម្ដែងរួច។

G-Dragon បានចូលរួមច្រៀង ក្នុងការប្រគំតន្រ្តីរបស់លោក PSY កាលពីថ្ងៃទី២៤ ខែធ្នូ ២០១៣ ដែលជាតារាកិត្តិយសមួយដួងផងដែរ។ ខណៈពេលដែលគាត់រាំ ដល់រហែកខោ គាត់បាននិយាយប្រាប់ទស្សនិកជនថា៖ មិនអីទេ គាត់នឹងទិញថ្មីមួយទៀត។

មានអ្នកគាំត្រជាច្រើនបាន Comment លើរូបភាពដែលលោក PSY បានបង្ហោះ ដោយពួកគេបានសរសេរថា៖ លោក G-Dragon ពិតជាកំប្លែងមែន គាត់នៅតែសង្ហារ។

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះរូបភាពមួយនេះ?


ប្រភព៖ កូរ៉េ

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]