កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបគ្រោះថា្នក់ចរាចរណ៍មួយត្រូវបានគេ ចែកចាយពាសពេញអិនធើណិត ក៏ដូចជាបណ្តាប្រភពព័ត៌មាន ជាច្រើនផងដែរ ។

តាមប្រភពព័ត៌មាន បានអោយដឹងថា វីដេអូឃ្លីបមួយដែល មានរយៈពេល ១​ នាទី ៤២ វិនាទី ដែលត្រូវបាន គេថតបាន និងលាក់ទុកជា យូរណាស់មកហើយ ត្រូវបានគេគាស់ កកាយយកមក បង្ហោះក្នុងអិនធើណិតក្នុង គោលបំណងចែកចាយទៅ ដល់អ្នកលេងអិនធើណិត ក៏ដូចជាមហាជន អោយបានដឹងពី គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាល ពីវេលាយប់ ម៉ោង ប្រហែល ៥ ទាបភ្លឺ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១១។ គួរបញ្ជាក់ផងដែរថា ទោះបីជាវីដេអូឃ្លីបនេះ ត្រូវបានគេថតជាប់ ជាយូរណាស់មក ហើយក៏ដោយ ក៏អ្នកលេងអិនធើណិត ទាំងអស់ទើបតែ បានឃើញដែរ ពីព្រោះវីដេអូឃ្លីប មួយនេះត្រូវបានគេ រក្សាទុកជាសម្ងាត់ មិនបានចែកចាយ ជាសាធារណៈនោះទេ ហើយអ្នកលេងអិនធើណិត ក៏មិនបានដឹងថា គេរក្សាទុកក្នុងបំណងអ្វីនោះដែរ។ ដោយយោង ទៅតាមវីដេអូ យើងបានឃើញមាន ម៉ូតូចំនួន ២ គ្រឿងឈប់ទន្ទឹមគ្នា ដោយម៉ូតូមួយគ្រឿង មានគ្នា ២ នាក់ប្តីប្រពន្ធ និង ម៉ូតូមួយគ្រឿងទៀតមាន តែអ្នកបើកបរជិះម្នាក់ឯងតែប៉ុន្នោះ ប្រហែលជាមួយសន្ទុះក្រោយមក មានរថយន្តមួយ គ្រឿងបើកមកពី ទិសបញ្ច្រាសគ្នា រេរចង្កូតក្រឡាប់ សំដៅមករកម៉ូតូទាំង ២ គ្រឿងនោះតែម្តង ដោយសារតែសន្ទុះ នៃរថយន្តស្ទុះមកលឿនពេក ពួកគេគ្មានពេល សំរាប់រត់គេចនោះទេ ហេតុនេះហើយ សំណាញ់មច្ចុរាជក៏បានឆក់យកជីវិតពួកគេទាំង ៣ នាក់ក្នុងពេលនោះទៅ ចំនែកឯអ្នកបើកបររថយន្តគ្រាន់តែរបួសស្រាលតែប៉ុន្នោះ។

សូមប្រិយមិត្តមើលរីដេអូ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]