ភ្នំពេញ៖ តារាចម្រៀងស្រី ល្បីឈ្មោះ មានភាពលេចធ្លោខ្លាំង ប្រចាំ ឆ្នាំ២០១៣ កញ្ញា ឱក សុគន្ធកញ្ញា កន្លងមកធ្លាប់ តែបដិសេធ មិនចង់គិតពី រឿងស្នេហា ទាល់តែសោះ ស្រាប់តែពេលនេះ នាងបានសម្រេច ទម្លាយអាថ៌កំបាំង ក្នុងបេះដូង ដោយបង្ហើប ឲ្យដឹង ជាសាធារណៈ នៅក្នុងរដូវរងា ឆ្នាំនេះថា នាងមាន អារម្មណ៍រងា និងចង់បាន គូគ្រងឆាប់ៗ នឹងគេដែរ ។

នៅក្នុងឱកាស បុណ្យណូអែល កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៣ កន្លង ទៅនេះ កំពូលតារា ចម្រៀង មានភាពលេចធ្លោ របស់ផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានព្រលយ មាត់និយាយ ដោយបើក ចំហរនៅលើឆាក ខនសឺត ក្នុងកម្មវិធី “Christmas Party” ដែលឧបត្ថម្ភ ដោយស្រាបៀរ កម្ពុជា នៅមជ្ឈមណ្ឌល កោះពេជ្រ ខណៈដែល ទស្សនិកជន សំណូមពរឲ្យនាង បកស្រាយ បទចម្រៀង មួយឃ្លាប ន្ថែមទៀតនោះ នាងបានទទួល តាមសំណូមពរ ហើយក៏បាន លើកយក បទចម្រៀងមួយ ដែលមាន ចំណងជើងថា “ឆ្នាំអូន៣១ហើយ” មកបកស្រាយ តម្រូវចិត្ត ទស្សនិកជន និង អ្នកគាំទ្រ។

ស្ថិតនៅក្នុង បរិយាសកាស សប្បាយរីករាយ និងសម្លេង ហ៊ោកញ្ជ្រៀវ ខ្លាំងៗ ធ្វើឲ្យអារម្មណ៍ និងទឹកមុខរបស់នាង ញញឹមបិទមាត់មិនជិត ។ នាងបាននិយាយ ពាក្យមួយឃ្លា ធ្វើឲ្យគេ មានការចាប់អារម្មណ៍ និងធ្វើឲ្យបុរសៗ ដែលលង់ស្រឡាញ់នាង ជាច្រើន ហាក់មាន ក្ដីសង្ឃឹម “ ថ្ងៃនេះរៀងរងា មិនសូវ រមាស់ខ្នងទេ តែចង់បានប្តីវិញ ខ្ញុំចង់បានប្តី ធ្វើម៉េចទៅ..? ” ។

នេះជាលើកទី១ ហើយដែល កញ្ញា ឱក សុគន្ធកញ្ញា ប្រកាសជា សាធារណៈថា នាងចង់បាន គូគ្រងបេះដូង បែបនេះ ហើយក៏ជា សញ្ញាវិជ្ជមានមួយ សម្រាប់បុរសៗ ដែលស្រឡាញ់ ប្រាថ្នា ចង់ក្លាយ ជាម្ចាស់បេះដូង អាចប្រញាប់ ដាក់ពាក្យ បានតាមការគួរ។ យើងនៅមិនទាន់ ដឹងនៅឡើយទេ ថា តើបុរសម្នាក់ណា ដែលមាន សំណាង អាចគ្រងបេះដូង និងដឹក ដៃតារា ចម្រៀងរូបនេះ ចូលរោងការ តាមប្រពៃណី បានសម្រេចនោះទេ ខណៈ ដែលកន្លងមក ឱក សុគន្ធកញ្ញា ធ្លាប់ត្រូវបាន បណ្ដាញសារព័ត៌មាន ក្នុងស្រុកចុះផ្សាយ ជាហូរហែថា នាងមានទំនាក់ទំនង ស្នេហា ជាមួយតន្រ្តីករ រ៉េតធី ដូណា ជាច្រើន ឆ្នាំមកហើយ ប៉ុន្តែនាង មិនដែលទទួល ស្គាល់ការពិត ពីចំណងស្នេហ៍ ក្នុងស្ថានភាព ជាអ្នកសិល្បៈ ដូចគ្នានេះឡើយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា