លួចទូរសព្ទ័ដៃ ម៉ាកអាយហ្វូន៤ មួយគ្រឿង រួចគេចខ្លួនបានតែប៉ុន្មានម៉ោង ត្រូវនគរបាលចាប់ខ្លួនបាន យកទៅញាត់ទ្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោក ប៉ែន ថុល នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទឹកថ្លា បានឱ្យដឹងថា ករណីលួចទូរសព្ទ័ ដៃនេះ បានកើតឡើងកាល ពីវេលាម៉ោង៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១២ នៅចំណុចផ្ទះលេខ៣២ ផ្លូវបេតុង ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនដៃដល់ក្នុងអំពើលួចខាងលើនេះមានឈ្មោះ សៅ វី ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំវត្ដនាគវន្ដ័ ក្បែរផ្លូវរថភ្លើង។ ចំណែកជនរងគ្រោះដែលជាម្ចាស់ផ្ទះដែលត្រូវចោរលួចទូរសព្ទ័នោះ មានឈ្មោះវ៉ាន់ ហ្គេចគាត ភេទស្រីអាយុ២០ឆ្នាំ មានមុខរបរជានិស្សិត ។

លោកមេប៉ុស្ដិ៍រដ្ឋបាលបន្ដថា ជនដៃដល់ជាមុខសញ្ញាដ៍សកម្មក្នុងការដើរលួច ឆក់និង គាស់ផ្ទះប្រជាពលរដ្ឋនៅពេលយប់ ហើយមុនពេលកើតជននេះបានធ្វើសកម្មភាពយក ដែកឆ្កឹះទាញយកទូរសព្ទ័របស់ជនរងគ្រោះដែលដាក់បញ្ចូលថ្មលើតុ ព្រោះទ្វារបង្អួច នោះចំហរ។ក្រោយលួចបានហើយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងដល់ប៉ុស្ដិ ទើបធ្វើ ការកំណត់មុខសញ្ញាបាននិងឈានទៅរកការឃាត់ខ្លួនតែម្ដង។ ដោយឡែកទូរសព្ទ័ម៉ាក អាយហ្វូន៤ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ៕

ដោយៈជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]