ក្រុងប៉ោយប៉ែត ៖ ​ បុរស​​ម្នាក់​ត្រូវ​​សមត្ថ កិច្ច​នគរបាលស្រុក​ថ្ម​ពួក ចាប់ឃាត់​ខ្លួន​កាលពី​វេលាម៉ោង​៤ និង​៣០នាទីរសៀលថ្ងៃទី៩ ឧសភា ​នៅភូមិ​ត្រពាំង​សំរោង ឃុំគោក​រមៀត ស្រុកថ្ម​ពួក ដោយ​ជាប់​ចោទ​ពីបទរំលោភ​ប្អូន​ថ្លៃ​របស់​ខ្លួន​ កាលពីខែ​មេសាកន្លង​មក។

បុរស​​ជាប់ចោទឈ្មោះអែម សី ភេទប្រុស អាយុ​២០​ឆ្នាំ ​ប្រពន្ធ​ឈ្មោះធឿន រី អាយុ​២១ឆ្នាំ​ដែលទើប​តែឆ្លង​ទន្លេ​កូនខ្ចី​ រស់នៅភូមិ ឃុំខាង​លើ ​ចំណែក​ក្មេង​ស្រី​រងគ្រោះ​​អាយុ​១៣​ឆ្នាំ រស់​នៅ​ជាមួយ​ជនសង្ស័យ​​ជាបង​ថ្លៃ​​​របស់​ខ្លួន​​។​បច្ចុប្បន្ន​ជន​សង្ស័យ​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​កាន់​ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មានជ័យ​ដើម្បី​រៀបចំ​​សំណុំ​រឿង​ បញ្ជូន​ទៅ​​សាលា​ដំបូង ខេត្ត​ចាត់ការ​តាម​នីតិវិធី​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]