ខេត្តប៉ៃលិន ៖ ​ យុវជនម្នាក់​ឈ្មោះឃឿន រ៉ាវី ភេទប្រុស ​អាយុ​២៣​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​អូរជ្រាំ ឃុំស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ​បាន​​សន្លប់​​បាត់​ស្មារតី​នៅកន្លែង​កើតហេតុ ខណៈ​​ខ្លួន​កំពុង​ជិះ​ម៉ូតូឌុប​​ប្អូន​២នាក់​ និងក្មួយ​ម្នាក់​ទៅ​មើលគេ​ធ្វើ​កម្ម​វិធី​សម្ពោធ​​កាស៊ី​ណូនៅ​ផ្សារ​​ព្រំ ​ កាលពី​វេលាម៉ោង​៧ និង៤៥នាទី​យប់​ថ្ងៃ​ទី​៩ ឧសភា ២០១២ ​ស្រាប់តែ​មាន​​ឆ្កែ​​មួយ​ហ្វូង​រត់​ប្រខាំ​ប្រលែង​គ្នា​កណ្តាលផ្លូវ​ បណ្តាល​ឱ្យ​កិន​ឆ្កែ​១ក្បាល​ដាច់​ជា​២​កំណាត់ ។

​ចំណែកប្អូន​​ជនរងគ្រោះ​​ទី១-ឈ្មោះឃឿន ​បារាំង  ភេទប្រុស អាយុ​១៤​ឆ្នាំ ទី២-ឈ្មោះ​ ឃឿន ប៉ារីស ភេទប្រុស អាយុ​១២​ឆ្នាំ រង​របួស​​​ស្រាល និង​ក្មួយ​ម្នាក់​ឈ្មោះវ៉ិត វ៉េន​​ ភេទ​ប្រុស  អាយុ១៣​ឆ្នាំ រងរបួស​ស្រាល  ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]