រាជធានីភ្នំពេញ ៖ ​យុវជន​៣​នាក់​រង​របួស​បាក់​ដៃ បាក់​ជើង ​ខណៈ​រថយន្តហាយ​ឡែន​ឌ័រ​បត់​ត្រឡប់​ក្រោយ​​អត់​ស៊ីញ៉ូ​បុក​ជា​មួយ​ម៉ូតូ​​ សេ១២៥ ​ដែល​កំពុង​ជិះគ្នា​៣​នាក់ ​បណ្តាល​​ឱ្យ​ដួល​ដេក​រដូករណែល​​ពេញ​ផ្លូវ។

​ហេតុ​ការណ៍​នេះកើតឡើង​​កាល​ពីវេលា​ម៉ោង​​ជាង​១២​ អធ្រាត្រ​ឈាន​ចូលថ្ងៃទី​១០ ឧសភា លើ​កំណាត់​ផ្លូវ​លេខ​៣១៥ ក្នុងសង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។ ​ជន​រងគ្រោះ​​ជាអ្នក​បើក​បរ​ម៉ូតូ​​​ឈ្មោះ​សារ៉េត ខន ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​របួស​​បាក់ដៃ​ស្តាំ​ ឯអ្នក​ជិះពី​ក្រោយ​ឈ្មោះ​​តួន ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​រលាត់ដៃ​​​ជើង ​និង​ម្នាក់​ទៀត​ឈ្មោះ​ជាប ខាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​​របួស​រយះ​ជើងស្តាំ ​អ្នក​ទាំង​បី​ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]