ខេត្ត​​បន្ទាយ​មាន​ជ័យ ៖ ​​គ្រោះថ្នាក់ចរា​ចរណ៍​២​ករណី​ដាច់​ដោយឡែក​ពីគ្នា​បាន​​កើត​ឡើង​នៅ​ក្នុង​ ស្រុក​ព្រះនេត្រព្រះ​ ដោយ​ករណី​​ទី​១ ​កាល​ពី​វេលាម៉ោង​​៧​យប់​​ថ្ងៃទី​៩ ឧសភា ​២០១២ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​​ក្នុង​ឃុំ​​ឈ្នួរ​មាន​ជ័យ ​ស្រុក​ព្រះ​នេត្រ​ព្រះ​ មាន​បុរស​ម្នាក់​​​ជិះ​ម៉ូតូ​ឌ្រីមសេ១០០ ពណ៌​​ក្រហម ​ស៊េរី​ឆ្នាំ​២០០២ ​ទំនងជា​ស្រវឹង​ស្រា​ផង​នោះ​បាន​​​បើក​ម៉ូតូ​ដួល​​ខ្លួន​ឯង ​ខណៈ​នោះ​​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​​​បើក​មកដល់​​បាន​​កិន​បុរស​រង​ គ្រោះ​នោះ​​បណ្តាល​ឱ្យ​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​តែម្តង ចំណែក​ឯ​រថយន្ត​​បង្កបើក​រត់គេច​បាត់ ។

​ដោយ​ឡែក​ករណី​ទី​២ ​​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១​​រំលង​អធ្រាត្រ​ឈាន​​ចូលថ្ងៃទី​១០ ឧសភា ​​២០១២ លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៦ ដដែល​ត្រង់​ចំណុច​​ភូមិ​ព្រៃមាន់ ឃុំ​រហាល ​ស្រុក​ព្រះ​នេត្រព្រះ រវាង​​រថយន្ត​ដឹក​​ទំនិញ​ម៉ាក​ហ្វុយ​ហ្សូ ​ពណ៌​ត្រេអ៊ី ​បាន​បុក​គ្នា​​ជា​មួយ​នឹង​​រថយន្ត​កាមរី​ ពណ៌ស្លែ ​បណ្តាល​ឱ្យ​​អ្នក​បើក​បរ​​រថយន្តម៉ាក​​កាមរី​រង​របួស​ធ្ងន់ ​បន្ទាប់​មក​បាន​​ស្លាប់​​នៅ​ក្នុង​មន្ទីរ​ពេទ្យ ។ ចំណែក​​ឯ​អ្នក​បើក​បរ​រថយន្ត​ម៉ាក​ហ្វុយ​ហ្សូ ​ក្រោយពី​កើតហេតុ​រត់​គេចខ្លួន​បាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]