រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​ស្រវឹង​ជោក​ជិះ​ម៉ូតូ​​​​ក្នុង​ទិស​ដៅ​បញ្ច្រាសផ្លូវ ហើយ​បើក​លឿន​ លុះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​​ជិះ​​គ្នា​២​នាក់​បើក​មក​ដល់​ក្នុង​ល្បឿន​លឿន​​ ដែរ បណ្តាល​ឱ្យ​​បុកគ្នា​លាន់​ដូច​រន្ទះ​រង​របួស​ទាំង​៣​នាក់​តែម្តង ។

​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​១​ និង​​៥៨​នាទី​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១១ ឧសភា ​តាម​បណ្តោយ​​​មហាវិថី​​សហ​​ព័ន្ធ​​រុស្ស៊ី មុខ​ផ្ទះ​លេខ​148Eo ក្រុម​​១០ ភូមិ​ប៉ប្រក់​ខាង​ត្បូង សង្កាត់​​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​​ម៉ូតូទាំងពីរ​គ្រឿង​​ត្រូវសមត្ថ​កិច្ច​​យក​ទៅរក្សាទុក​នៅ​ខណ្ឌ​ ពោធិ៍សែនជ័យ ដើម្បី​ដោះស្រាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]