រាជធានីភ្នំពេញ ៖ ​ម៉ូតូ​​ហុងដាឌ្រីម​សេ១២៥ ​ពណ៌ខ្មៅ ​ស៊េរី​ឆ្នាំ ២០១២ ​បាន​បោះ​ពួយ​បុក​ម៉ូតូ​​គុបពេញ​ទំហឹង ដួល​ប្រាវ​​បោកនឹង​ទ្រូង​ផ្លូវ​បណ្តាល​ឱ្យ​​បុរស​ម្នាក់​​រង​របួស​ជាទម្ងន់​ ​​ដេក​ស្តូក​នៅ​នឹង​ចិញ្ចើម​ថ្នល់​​ ។

​ករណី​នេះកើតឡើង​​កាលពីវេលា​ម៉ោង​៦​និង​៤០​នាទី​​​ ល្ងាច​​ថ្ងៃទី​១០ ឧសភា ២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ​​​ក្នុងភូមិ​​បុរី​កម្ម​ករ​​សង្កាត់​ជើង​ឯក ខណ្ឌ​​ដង្កោ ។ ​ក្រោយពី​​កើត​ហេតុ​​​ប៉ូលិស​ចរាចរ​​ខណ្ឌ​ដង្កោ ​ក៏ចុះ​​​ទៅ​​វាស់​វែង​ហើយ​យក​ម៉ូតូ​​ទាំង​ពីរ​គ្រឿង​​បញ្ជូន​ទៅ​រក្សា​ទុក​ នៅ​អធិ​ការ​​ដ្ឋាន​​ខណ្ឌ​ដង្កោ ​ដើម្បី​​រង់​​ចាំ​ការ​ដោះ​ស្រាយ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]