សង្ឃបរិនាយក ៦ នាក់ នៅប្រទេសកូរ៉េ បានលាលែងពីតំណែង បន្ទាប់ពីលេចចេញវីដេអូ ដែលមានសង្ឃមួយក្រុមលេងល្បែង ជក់បារី និង ពិសាសុរា មិនតិចជាង ១៣ ម៉ោង ក្នុងបន្ទប់សណ្ឋាគារប្រណិតមួយ ប៉ុន្មានថ្ងៃមុននឹង ប្រជាជនកូរ៉េប្រារព្ធពិធីបុណ្យពុទ្ធសាសនាធំមួយ។

សង្ឃនាយកពុទ្ធសាសនានិកាយ Jogye ដែលមានបរិស័រចំនួន ១០ លាននាក់ទូទាំងប្រទេសកូរ៉េ បានចេញមកសុំទោសដល់សាធារណៈ។

សង្ឃក្នុងវីដេអូខាងក្រោម មិនលេងល្បែងបែបកំសាន្តនោះទេ ព្រោះថាទឹកប្រាក់ដែលដាក់ក្នុងវង់ល្បែងនេះ មានដល់ទៅជិត មួយលានដុល្លារសហរដ្ឋអាមេរិក។ ទង្វើររបស់ពួកគេគឺខុសទាំងក្នុងច្បាប់ប្រទេស និង សាសនា។ ការលេងល្បែងក្រៅពីក្នុងការស៊ីណូ ជាទង្វើរខុសច្បាប់ ហើយ សាសនាព្រះពុទ្ធហាមមិនឲ្យលួច ប៉ុន្ដែសង្ឃទាំងនោះយកលុយបរិច្ចាគរបស់បរិស័ទ មកលេងល្បែងទៅវិញ។

តើប្រិយមិត្តមានមតិយ៉ាងណាចំពោះ ទង្វើរខាងលើ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]