នារីរសាត់អណ្ដែតម្នាក់ បានផ្ដល់កំណើតកូនប្រុស នៅក្នុងផ្លូវចង្អៀតទីងងឹតមួយ នៅក្បែរផ្សារលក់ម្ហូបក្នុងតំបន់ Baiyun ក្នុងទីក្រុង Guangzhou កាលពីពេលកន្លងទៅនេះ។ ស្រ្ដីដែលមានសតិអារម្មណ៍ មិនសូវស្រួលនេះបានធ្វើការបដិសេធមិនឲ្យគ្រូពេទ្យ ក្នុងតំបន់ជួយសង្ក្រោះ។ នាងនូវតែបន្ដអោបកូនរបស់នាង រត់នៅលើផ្លូវដងផ្លូវដ៏ចង្អៀត ដែលមានចំងាយប្រហែលជា ៦គីឡូម៉ែត្រ។ ចុងបញ្ចប់ នៅក្រោមការណែនាំពីប៉ូលីស ស្រ្ដីរូបនេះ និងកូនប្រុស បានត្រូវគេនាំទៅ មន្ទីរពេទ្យកាកបាទក្រហម ដើម្បីធ្វើការព្យាបាល។ យោងទៅតាម អ្នកជិតខាងបាននិយាយថា ស្រ្ដីពោះធំនេះ ស្ថិតនៅជុំវិញផ្សារនេះប្រហែលជា ២ ឬ៣ខែហើយ។ ម្យ៉ាងវិញទៀតស្ដ្រីនេះប្រហែលជា យកកន្រ្ដៃយកមកកាត់ ទងផ្សិត និងបានគ្រវាត់វាចោលនៅតាមផ្លូវ។ ចំណែកក្មេងនោះវិញ គឺមិនមានក្រណាត់ ឬរបស់អ្វីមកធ្វើការស្លៀកពាក់នោះទេ តាំងពីកើតមក៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]