តើអ្នកធ្លាប់លឺមនុស្ស ញាំអាហារនៅលើចាន បង្គន់ ហើយទទួលបានភាពសប្បាយរីករាយ ឬអត់? ភោជនីយដ្ឋានមួយដែលមាន ឈ្មោះថា Marton Theme នៅក្នុងប្រទេសតៃវ៉ាន់ ដែលមានរូបរាងជាចានបង្គន់ ដែលធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង។ ការតុបតែងនៅក្នុងហាងនេះ គឺមានរូបរាងដូចជាបន្ទប់ទឹក ដែលមានការរចនាពណ៌ ចំរុះ ដែលមានកៅអីជាលក្ខណៈស្ដង់ដា។ ពួកគេបានបម្រើម្ហូប ដែលមានជាចានទាប ឬប្រហោងដែលទាំងនេះមានលក្ខណៈជា របៀបអឺរ៉ុប និងមានកៅអីទាប ដូចជាកៅអីបង្គន់។ ម្ចាស់ហាងនេះបាននិយាយ ថាគាត់មិនត្រឹមតែលក់ម្ហូបទេ តែគាត់ក៏លក់សំណើចដែរ។ ចំពោះម្ហូបមានតម្លៃមិនសូវថ្លៃទេ គឺត្រឹមតែ ៦ដូល្លារទៅ ១០ដូល្លារ ដែលមានបូកបញ្ចូលស៊ុប និងការ៉េម។ តើប្រិយមិត្ដចង់ដឹងទេ ថាម្ហូបទាំងនេះពិតជាឆ្ងាញ់ និងអាចទទួលនូវភាពរីករាយ មែន?ប្រសិនជាមានចំណាប់អារម្មណ៍មែន អ្នកទាំងអស់គ្នា អាចសាកល្បងបាន៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]