ភ្នំពេញៈ តារាចម្រៀងល្បីឈ្មោះ លេចធ្លោ ប្រចាំផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណរាជ កាលពីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ នេះ លោកបានដឹកដៃ អ្នកនាង សារាយ សក្ខណា ឡើង យន្តហោះចេញ ទៅថតស្ពតពាណិជ្ជកម្ម នៅប្រទេសកូរ៉េ រយៈពេល ១សប្តាហ៍ ។

ក្រោយពី អ្នកនាង សារាយ សក្ខណា បានជូនដំណើរ ស្វាមីសំលាញ់ ឡើងយន្តហោះត្រឡប់ ទៅអាមេរិកវិញ មុននាងដោយសារ តែនាងនៅមាន ការងារជាច្រើន ទៀតមិនទាន់ បានបញ្ចប់ ដូច្នេះនាងត្រូវបង្ខំចិត្តចិត្ត បែកស្វាមីដែល ទើបតែរៀបការ ហើយថ្មីថ្វោង មួយរយៈពេលសិន ហើយ កាលពីយប់មិញនេះ នាងនិង តារាចម្រៀង លោក ឆន សុវណ្ណរាជ រួមជាមួយ ក្រុមការងារបាន នាំគ្នាឡើងយន្តហោះ បោះពួយទៅថតស្ពត ជាលក្ខណៈបែបជា សាច់រឿងខ្លី នៅលើទឹកដីប្រទេស កូរ៉េ ។

បើតាមពាក្យសម្តី ដែលស្រីស្រស់ តូចច្រឡឹងររូបនេះ បានបង្ហោះ នៅលើបណ្តាញទំនាក់ ទំនង សង្គម Facebook នោះ នាងបានសរសេរ ជាភាសាខ្មែរថា “ វាជាលើកទីមួយ របស់ក្រុមការងារ ហើយក៏ជាមោទនភាព របស់យើង ដែលមានឳកាស ទៅថតស្ពតពាណិជ្ជកម្ម ជាខ្សែរឿង ក៏ដូចជា បទចម្រៀង ជាសាច់រឿង ដែលចូលរួមសម្តែង ដោយកំពូល តារាចម្រៀង ឆន សុវណ្ណរាជ , អ្នក នាង សារ៉ាយ សក្កណា ,កញ្ញា ស៊ុន ហាអាន និងតារាសម្តែង របស់កូរ៉េជាច្រើន នាក់ទៀត .... .គ្រប់សកម្មភាព សម្តែងនៅប្រទេសកូរ៉េ និងអត្ថន័យនៃខ្សែរឿង ទាំងមូលនឹងមាន បង្ហាញក្នុងទំព័រ ហ្វេសបុកនេះ ក្នុងនោះផងដែលផលិតកម្ម ហង្សមាស ក៏បានរួមសហការ ផលិតដោយ ក្រុមហ៊ុនភេសជ្ជៈ ផៅវ័រអាប់ ” ។

កន្លងមកទស្សនិកជន ធ្លាប់បាន ទស្សនារួចមកហើយ នូវការថតស្ពត ផ្សាយពាណិជ្ជកម្ម ឲ្យ ផលិតកម្ម ផៅវ័រអាប់ ពីតារាសម្តែងនិង ជាតារាចម្រៀងគឺ លោក ឆន សុវណ្ណរាជ និងអ្នកនាង សារាយ សក្ខណា ជាលក្ខណៈខ្សែរឿង បែបខ្លីដោយការថតនេះ បានផ្តិតយកទេសភាព ស្រស់ត្រកាល ជាច្រើនកន្លែង នៅក្នុងប្រទេស យើងហើយសម្រាប់ ស្ពតថ្មី ក្នុងឆ្នាំ២០១៤នេះ អ្នកដឹក នាំបានផ្លាស់ប្តូរ ទស្សនីយភាព ពីការថតនៅក្នុង ប្រទេស ចេញទៅថត នៅប្រទេសកូរ៉េ ដោយ ក្នុងនោះមានតារា ជនជាតិកូរ៉េ ប្រុសស្រីល្បីឈ្មោះ ជាច្រើន ក៏បានចូលរួម សម្តែង ក្នុងស្ពតថ្មីនេះផងដែរ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]