កម្មវិធី​ប្រកួត​ប្រជែង​ MiniMovie 2012  ជា​ការ​ប្រកួត​ប្រជែង​លើ​ការ​ផលិត​ខ្សែ​វីដេអូ​ឃ្លិប​បង្ហាញ​ពី​​សុវត្ថិភាព​លើ​ដង​ផ្លូវ។ ឃ្លិប​នេះ​ អាច​​មាន​លក្ខណៈ​កំប្លែង សប្បាយ ពិបាក​ចិត្ត សោកនាដកម្ម រឿង​ពិត ឯកសារ​ភាព​យន្ត ឬ​ក៏​រឿង​ល្ខោន។ វីដេអូ​ឃ្លិប ​ត្រូវ​តែ​ជា​របស់​លោក​អ្នក​​ផ្ទាល់ និពន្ធ និង​ផលិត​ដោយ​លោក​អ្នក ឬ​មិត្ត​ភក្តិ​របស់​លោក​អ្នក។

ខាង​ក្រោម​នេះ​គឺ​ជា​ នីតិវិធី​​នៃ​ការ​ចួល​រួម​ប្រកួត​ប្រជែង៖

សេចក្ដី​ណែនាំ៖

អ្នក​ចូលរួម​ម្នាក់ៗ​ គួរ​​ផលិត​ជា​វីដេអូ​ ​យ៉ាង​ហោច​ណាស់​​ទាក់​ទង​ទៅ​នឹង​ប្រធានបទ​បី ​ក្នុង​ចំណោម​​ប្រធានបទ​ខាងក្រោម៖

ការ​គោរព​ជីវិត​មនុស្ស
ការ​គោរព​ច្បាប់
ការ​គោរព​អ្នក​ថ្មើរជើង
ការ​គោរព​អ្នក​ជិះកង់ ​ឬ​រុញ​រទេះ
ការ​គោរព​អ្នក​បើកបរ​ដូចគ្នា
ការ​គោរព​​សុវត្ថិភាព​កូនៗ​របស់​លោក ​អ្នក​ដោយ​ឲ្យ​ពួកគេ​ពាក់​មួក​សុវត្ថិភាព

នីតិវិធី៖
ឃ្លិប​ទាំង​មូល​មិន​អាច​មាន​រយៈពេល​ច្រើន​ជាង​ ២​នាទី ​និង​ ១០​វិនាទី​ឡើយ។ ១២០ ​វិនាទី​គឺ​សម្រាប់​សាច់​រឿង និង​ ១០​វិនាទី​ទៀត​គឺ​សម្រាប់​ការ​បង្ហាញ​ក្រេឌីដ/ចំណងជើង ​មុន​​ និង​ក្រោយ​ការ​ចាក់​បញ្ចាំង​សាច់​រឿង។​ ចំពោះ​រឿង​ណា​​ដែល​មាន​រយៈពេល​លើស​ពី ១៣០ ​វិនាទី​ នឹង​ត្រូវ​ចាត់​ទុក​ថា​ គ្មាន​សុពលភាព។

ឃ្លិប​​ដែល​មាន​រយៈពេល​តិច​ជាង​ ១៣០​ វិនាទី​​ត្រូវ​បាន​​អនុញ្ញាត​។ គ្រប់​​​គុណភាព​នៃ​ឧបករណ៍​ថត​ទាំង​អស់​នឹង​ត្រូវ​ទទួល​យក ​និង​ចាត់​​ទុក​ថា​មាន​តម្លៃ​ស្មើគ្នា (​មិនថា ​កាមេរ៉ា ​​ទូរស័ព្ទ ​Tablet ​​​ម៉ាស៊ីន​ថត​ប្រភេទ Camcorder ។ល។) ។

រឿង​ខ្លី​ ​និង​ឯកសារ​​នានា​នឹង​ត្រូវ​ទទួល​យក ​មិន​ថា​ពិត​ ឬ​ប្រឌិត​នោះ​ទេ។

ឃ្លិប​អាច​ជា​​សកម្មភាព​ផ្ទាល់ ​​រូបភាព​គ្មាន​ចលនា ​Slide ឬ​ Animation។ លោក​អ្នក​អាច​ថត ឬ​ផលិត​ឃ្លិប ដោយ​ប្រើ style បាន​គ្រប់​បែប​យ៉ាង។ ប្រើ​ប្រាស់​ការ​ច្នៃ​ប្រឌិត និង​ការ​ស្រមើ​ស្រមៃ​របស់​លោក​អ្នក។

ឃ្លិប​ទាំង​នោះ​ត្រូវ​តែ​​ជា​ឃ្លិប​​ដើម​របស់​បេក្ខជន ​​និង​ផលិត​ដោយ​បេក្ខជន​ផ្ទាល់​ និង​រក្សា​សិទ្ធិ​ ១០០%​ លើ​សម្ភារៈ​រូបភាព​មាន​សំឡេង​នោះ។​ ក្រុមហ៊ុន​ Sabay​ និង​ដៃគូ​សហការ​នឹង​មិន​ទទួល​ខុសត្រូវ​ឡើយ​ ប្រសិន​បើ​មាន​ការ​រំលោភ​លើ​​អាជ្ញាប័ណ្ណ ​ឬ​ការ​រក្សាសិទ្ធិ​​​ណាមួយ​ចំពោះ​រឿង​ដែល​ដាក់​មក​​ប្រកួត។

លោក​អ្នក​រក្សា​សិទ្ធិ​ឃ្លិប​របស់​លោក​អ្នក ប៉ុន្តែ​ត្រូវ​ផ្ដល់​សិទ្ធិ​ប្រើ​ប្រាស់​ពេញ​លេញ និង​គ្មាន​កំណត់ និង​មិន​គិត​ថ្លៃ ដល់​ក្រុមហ៊ុន Sabay ឬ​ដៃគូ​សហការ គ្រប់​ទម្រង់​ទាំង​អស់​ជា​រៀង​រហូត។ សិទ្ធិ​ប្រើ​ប្រាស់​ទាំង​នេះ នឹង​ត្រូវ​ក្លាយ​ជា​សិទ្ធិ​ផ្ដាច់​មុខ ល្គឹកណា​មាន​ការ​អនុញ្ញាត​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ក្រុមហ៊ុន Sabay ឬ​ដៃ​គូ​សហការ។

ឃ្លិប​ដែល​បង្កើត​​ឡើង​ម្នាក់​ឯង ​ឬ​លក្ខណៈ​ជា​ក្រុម​នឹង​ត្រូវ​ទទួល​យក​ដូច​គ្នា។

ចំពោះ​ឃ្លិប​​ណា​ដែល​​ផលិត​ ឬ​ចូលរួម​ផលិត​​​ដោយ​ក្រុមហ៊ុន ​ឬ​​បុគ្គល​ណា​ដែល​ធ្វើ​ការ​ក្រៅ​ម៉ោង​ ឬ​ពេញ​ម៉ោង​ ​ក្នុង​ក្រុមហ៊ុន​រដ្ឋ​ ឬ​ឯកជន​​ដែល​មាន​ជំនាញ​ខាង​នោះ ​តាម​គ្រប់​រូបភាព​នឹង​ត្រូវ​ចាត់​ទុក​ថា​​​គ្មាន​សុពលភាព។

ចំពោះ​តម្លៃ​ផលិត​ និង​ការ​ចំណាយ​ផ្សេងៗ​មិន​ត្រូវ​ឲ្យ​លើស​ពី ៥០ ដុល្លារ​អាមេរិក​នោះ​ទេ។ ​ក្រុមហ៊ុន​ Sabay និង​ដៃគូ​សហការ​​រក្សា​សិទ្ធិ​ក្នុង​ការ​​ដក​ចេញ​ឃ្លិប​ណា​ដែល​វាយតម្លៃ​ដោយ​​សន្មត​គ្មាន​អំណះអំណាង​ត្រឹមត្រូវ។

បេក្ខជន​ម្នាក់​អាច​​ដាក់​រឿង​​ចូល​រួម​ប្រកួត​ត្រឹម​ ៣​​ រឿង​ប៉ុណ្ណោះ។

ការ​ឈប់​ទទួល​យក​ឃ្លិប​ប្រកួត គិត​ត្រឹម​​ថ្ងៃ​ទី ៣១ ​ខែ​ឧសភា។

ក្រុមហ៊ុន Sabay និង​ដៃ​គូ​សហការ នឹង​ធ្វើ​ការ​សម្រេច​នៅ​ចុង​ក្រោយ។

កាល​បរិច្ឆេទ​ឈប់​ទទួល ​វីដេអូ​ឃ្លិប នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០១២។ ដូច្នេះ សូម​ប្រញាប់​ឡើង កុំ​ឲ្យ​ឱកាស​​ដ៏​ល្អ​នេះ​កន្លង​​ផុត​ទៅ​ឲ្យ​សោះ!

សូម​អ៊ីមែល​ ដោយ​​ភ្ជាប់​មក​ជា​មួយ​ ​វីដេអូ​ឃ្លិប​នេះ ឬ Link មក​កាន់​យើង​ខ្ញុំ ដើម្បី​អាច​ឲ្យ​​ក្រុម​ការ​ងារ​​​អាច​ទាញ​យក​បាន ហើយ​​​នឹង​យក​​ផ្សាយ​នៅ​លើ​ទូរទស្សន៍​អ៊ីនធឺណិត​របស់​ Sabay (Sabay TV) ចំ​ពោះ​ ឃ្លិប​ណា​​ដែល​ផលិត​ឡើង​​ល្អ​បំផុត។ សាធារណជន​នឹង​ធ្វើ​ការ​ជ្រើស​រើស​ដោយ​ផ្ទាល់ ​តាម​រយៈ​ចំនួន​អ្នក​ “Like” ពី​អ្នក​គាំ​ទ្រ។ ឃ្លិប​មួយ​ណា​ទទួល​បាន Like ច្រើន​ជាង​គេ នឹង​ត្រូវ​ចាត់​ទុក​ថា ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ។

ការ​បោះ​ឆ្នោត​ជា​សាធារណៈ​នេះ​នឹង​ធ្វើ​ឡើង​តែ​ ១ ខែ​ប៉ុណ្ណោះ។ ក្រុម​ការ​ងារ​ ​នឹង​ប្រកាស​ពី​បេក្ខភាព​អ្នក​ឈ្នះ​ការ​ប្រកួត​នេះ នា​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឆ្នាំ ២០១២។ រង្វាន់​ជា​ទឹក​ប្រាក់​សម្រាប់​ចំណាត់​លេខ​១ គឺ ៣០០០ ដុល្លារ!!!

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​មក​កាន់ [email protected] ឬ​ទូរស័ព្ទ​មក​កាន់ Daly at 012 282 282៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]