លោក ឈិនឡុង គឺជាតារាជនជាតិហុងកុង ចូលចិត្តសម្ដែងក្នុងរឿងបែបវាយតប់ (action) ដែលមានប្រិយមិត្តជាច្រើន ទូរទាំងពិភពលោក ចូលចិត្តទស្សនាភាពយន្ដរបស់គាត់។ រឿងចុងក្រោយ Police Story 2013 របស់គាត់នឹងដាក់បញ្ចាំង ក្នុងថ្ងៃទី២៤ ខែធ្នូស្អែកនេះ។

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូតនឹងនាំមកនូវ ចំនុច៥យ៉ាង ដែលប្រហែលជា ប្រិយមិត្តមួយចំនួនធំ មិនបានដឹងពីលោក ឈិនឡុង៖

១. គាត់គ្មានឬកពារជាតារាល្បី ដូចតារាដ៏ទៃទៀត

នៅពេលដែលគាត់ទៅសម្ដែង នៅតាមជាយក្រុងតូចៗ ដើម្បីផ្សព្វផ្សាយខ្សែភាពយន្ដថ្មី គាត់បានជួយលើកកៅអីជាច្រើន នៅលើឆាក ដើម្បីឲ្យឆាកមានភាពធំទូលាយ ងាយស្រួលថតរូប។

២. លោក ឈិនឡុង ពិតជាបុរសដ៏ល្អម្នាក់ (Mr. Nice Guy)

នៅក្នុងឆ្នាំ ១៩៩៧ លោក ឈិនឡុងបានសម្ដែងក្នុងរឿងមួយ ដែលមានចំណងជើងថា Mr. Nice Guy តែនេះគឺជាការពិតណាស់ ទោះបីជានៅក្រៅសាច់រឿង គាត់ក៏ជាបុរសដ៏ល្អម្នាក់ដែរ។ នៅពេលដែលធ្វើកិច្ចសំភាសន៍ ជាមួយនឹងអ្នកការសែតក្នុងស្រុក គាត់ក៏បានជួយរៀបតុ និងកន្លែងសំភាសន៍ជួនអ្នកសារព័ត៌មានផងដែរ។

៣. លោក ឈិនឡុង ពិតជាចូលចិត្តច្រៀងណាស់

នៅពេលដែលបញ្ចប់ សន្និសិទសារព័ត៌មាន ស្ដីពីរឿងថ្មី Police Story 2013 គាត់តែងតែច្រៀងនូវបទភ្លៀង ក្នុងរឿងមួយនោះរហូត។ គួរបញ្ជាក់ថា តាំងពីឆ្នាំ ១៩៨០ លោក ឈិនឡុង បាននិពន្ធបទភ្លេងសំរាប់ រឿងដែលគាត់សំដែង បានលើសពី ២០អាល់ប៊ុមហើយ។

៤. ពេលដែលគាត់ស្ដាប់ចម្រៀង គាត់តែងតែហួចតាមបទភ្លេង។

៥. លោក ឈិនឡុងពូកែខាងធ្វើម៉ូតសក់

តើប្រិយមិត្តស្គាល់តារាសម្ដែង អ្នកនាង Brigitte Lin Ching Hsia អ្នកនាង Liza Wang និងលោក Sammo Hung ដែរ ឬ ទេ? តែពួកគេមានអ្វីដូចគ្នា ពេលដែលសម្ដែងរឿងម្ដងៗ? គឺម៉ូតសក់របស់ពួកគេ ត្រូវបានធ្វើឡើងដោយលោក ឈិនឡុងផ្ទាល់ ដែលហាងកាត់សក់មួយចំនួន ស្ទើរតែមិនធ្វើបាន។






តើប្រិយមិត្តធ្លាប់ដឹងពី ចំនុច៥យា៉ងខាងលើនេះដែរ ឬ ទេ?

ប្រភព៖ STOMP

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]