បុរសជនជាតិចិនជាអ្នកទិញម្នាក់ ដែលមានឈ្មោះថា វ៉ាង បានបង្ហាញកាក់ចំនួន ៦០,០០០ yuan (លុយចិន) ដែលគាត់បានយកកាក់ទាំងនោះ ទៅទិញឡានមួយគ្រឿងនូវទីក្រុង Xianyang ភាគខាងជើងឆៀងខាងលិច នៃប្រទេសចិន។  គាត់បានប្រើប្រាស់ឡានដឹកទំនិញ ក្នុងការដឹកកាក់៦ប៉ាវ ។ ជាធម្មតាគាត់ទទួលប្រាក់ចំនូល ១០,០០០ yuan ជារៀងរាល់ខែពី ការងាររបស់គាត់សព្វថ្ងៃ។ ប្រាក់កាក់ដ៏សន្ធឹកសន្ធាប់ ដែលមានរួមទាំង កាក់ ១ yuan ៥០ yuan ១០ yuan បានដាក់បញ្ចូលគ្នា ដែលប្រាក់កាក់ទាំងនោះមានទំងន់ ៣០០គីឡូក្រាម។ អ្នកលក់ឡាន ពិតជាពិបាក ក្នុងស្វែងរកធនាគារណា ដែលអាចទទួលយកកាក់នេះ ដែលវាផ្ដល់នូវផលលំបាកក្នុងការរាប់។ ក្នុងនោះមានតែធនាគារមួយទេ ដែលព្រមទទួលយកកាក់នោះ តែទទួលត្រឹមតែ ១៥,០០០ yuan ប៉ុណ្ណោះ។  គាត់អាចបើកឡានបាន លុះត្រាតែមានធនាគារណាអាចទទួលកាក់ដែលសេសសល់ និងរាប់កាក់នោះ៕ 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]