ការប្រកួតបាល់ទាត់ Premier League របស់ចក្រភពអង់គ្លេស នាសប្តាហ៍ទី ១៧ បានបញ្ចប់ទៅ ៧ ប្រកួតហើយ កាលពីរាត្រីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ដោយក្រុមហង្សក្រហម Liverpool បានយកឈ្នះ ក្រុម Cardiff CITY ដោយលទ្ធផល ៣ទល់នឹង១ នាទឹកដី Anfield របស់ខ្លួន។

ជាមួយនឹងទស្សនិកជនប្រមាណជា ៤៤៦២១ ក្រុមហង្សក្រហម Liverpool បានទទួលស្វាគមន៍ក្រុមភ្ញៀវ Cardiff ដោយការវាយសម្រុកយ៉ាងខ្លាំងសម្បើម ជាច្រើនលើកច្រើនសារ ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទី របស់ក្រុមភ្ញៀវបានឡើយ។

ការព្យាយាមគង់បានសម្រេច ពោលគឺនៅនាទីទី ២៥ ខ្សែប្រយុទ្ធហង្សក្រហម Luis Suarez បានស៊ុតបញ្ចូលទីយ៉ាងស្អាត បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អ ពីសំណាក់មិត្តរួមក្រុម Henderson ជួយអោយហង្សក្រហម នាំមុខក្រុមភ្ញៀវ ១ទល់នឹង០។

១៧ នាទីបន្ទាប់ គឺនៅនាទីទី ៤២ បាល់ដាច់មាត់ពីក្រុមម្ចាស់ផ្ទះ បណ្តើរបាល់ដោយកីឡាករ Luis Suarez រហូតដល់ទី Cardiff ប៉ុន្តែកីឡាកររូបនេះ សុខចិត្តចែកបាល់អោយមិត្តរួមក្រុម គឺកីឡាករវ័យក្មេង Raheem Sterling ពែនបញ្ចូលទីតែបន្តិច ជួយអោយ Liverpool នាំមុខ ២ទល់នឹង០។

ជិតចប់ការប្រកួតតង់ទី១ កីឡាករ Luis Suarez បានរកគ្រាប់បាល់ទី ២ របស់ខ្លួនបន្តទៀត ដោយការស៊ុតបាល់កោង យ៉ាងស្អាតពីចំងាយ បន្ទាប់ពីការបញ្ចូនបាល់អោយពី Henderson ជួយអោយ Liverpool នាំមុខ ៣ទល់នឹង០ តង់ទីមួយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមភ្ញៀវក៏អាចរកបានមួយគ្រាប់មកវិញ ដោយការទែតបញ្ចូលទីពីសំណាក់កីឡាករ Mutch នៅនាទីទី ៥៨ ដោយលទ្ធផលបញ្ចប់ការប្រកួត Liverpool យកឈ្នះ Cardiff ៣ទល់នឹង១។

 

គួរបញ្ជាក់ផងដែរថា ក្រុម Manchester ទាំងពីរក៏សុទ្ធតែទទួលជ័យជម្នះ ខណៈ Newcastle ឈ្នះ Crystal Palace ០ទល់នឹង៣ ឯ Stoke ឈ្នះ Aston ២ទល់នឹង១ ព្រមទាំងស្មើចំនួនពីរគូ ពោលគឺ Sunderland ស្មើ០ទល់នឹង០ ជាមួយ Norwich និង WBA ស្មើ១ទល់នឹង១ ជាមួយ Hull CITY។

តារាងលទ្ធផល៖


តារាងចំណាត់ថ្នាក់៖


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]