ភ្នំពេញ ៖ បុរសម្នាក់ ត្រូវរងរបួសបាក់ភ្លៅ ទាំងសងខាងដោយសារ  ត្រូវរថយន្តកាមរីបាឡែន មួយគ្រឿង បើកបុក កាលពីវេលាម៉ោង ៨និង ២០នាទីយប់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១២ នៅចំណុចទល់មុនក្លោងទ្វារ ចូលផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី ២០១១ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AV ៨៩៦៩ តែម្នាក់ឯងក្នុងទិសដៅពីត្បូង ទៅជើងតាមបណ្តោយផ្លូវលេខ២៧១។ លុះមកដល់ចំណុចមុខ ច្រកចូលផ្សារ សុវណ្ណា ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស មិនមានស្លាកលេខបាន បើកបរ យ៉ាងលឿនច្រាស ទិសគ្នាជាមួយម៉ូតូលុះមកដល់ចំណុចកើតហេតុ រថយន្តបង្កហេតុបានវ៉ា ជាមួយ និងរថយន្តផ្សេងក៏បណ្តាលឲ្យ ជ្រុលចូលមកផ្លូវរបស់ម៉ូតូជនរងគ្រោះ ក៏បណ្តាលឲ្យរថយន្តបង្កហេតុ បុកចំពីមុខ ម៉ូតូជនរងគ្រោះពេញទំហឹងតែម្តង ដែលធ្វើឲ្យបុរសជាម្ចាស់ម៉ូតូ បានហោះផ្លោងបោកផ្ទុក ទៅនឹងកញ្ជក់ រថយន្តហើយធ្លាក់មកលើផ្លូវត្រូវរថយន្តបង្ក កិនបាក់ភ្លៅទាំងសងខាងតែម្តងទៅ ។

ប្រភពដដែលបានបន្តថា ក្រោយពីបុក ហើយរថយន្តបង្កហេតុមិនបានឈប់ ដោះស្រាយនោះទេ គេបានបន្ថែមល្បឿន ដោយអូសម៉ូតូរបស់ជនរងគ្រោះជាង ៣០ម៉ែត្រទើបម៉ូតូខ្ទាតចេញពីមុខ រថយន្តដែលធ្វើឲ្យរថយន្តបង្កហេតុបើករត់គេចខ្លួនបានដោយស្រួល។

បន្ទាប់ពីនោះគេបានឃើញសមត្ថកិច្ចចុះ មកដល់ចំណុចកើតហេតុហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បី ព្យាបាលរបួស និងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំបងប្អូនជនរងគ្រោះ យកលិខិតស្នាមទទួលយកម៉ូតូទៅវិញ ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]