ខេត្ត​​កំពង់​​ឆ្នាំង ៖​​ ​កម្ម​​ករ​​ចិញ្ចឹម​​ជ្រូក​​ម្នាក់​​បាន​​រង​​រ​បួស​​​រលាក​​យ៉ា​ង​​ធ្ងន់​​ ធ្ងរ​ ខណៈទៅ​បើក​គម្រប​ធុង​ទឹក​ម៉ាស៊ីន​ដែល​កំពុង​ពុះ​មិន​បាន​ប្រុង​ប្រយ័ត្ន​ ។ ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១០ ឧសភា នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូ​ក​មួយ ​ស្ថិត​​​នៅ​ភូមិ​បឹង​កៅ ឃុំ​ក្រាំង​តាមុំ ស្រុក​ទឹក​ផុស ខណៈ​​កម្ម​​ករ​រង​គ្រោះ​កំពុង​បាញ់​ទឹក​លាង​ជ្រូក។

​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​​និយាយ​ថា ជន​រង​គ្រោះ​​ឈ្មោះ​កែវ ចាន់​ណា ​អាយុ​២៦​ឆ្នាំ មាន​ទី​លំ​នៅ​ជិត​កន្លែង​​ចិញ្ចឹម​ជ្រូកនោះ​ដែរ។ ​ជា​រៀង​រាល់​ថ្ងៃ​ក្រោយ​ពី​ឱ្យ​ចំណី​ជ្រូក​ហើយ​ឈ្មោះ​ចាន់ណា តែង​តែ​បញ្ឆេះ​ម៉ា​ស៊ីន​​បូម​ទឹក​យក​មក​បាញ់​លាង​ជ្រូក​ និង​ទ្រុង​វា។ នៅ​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​​បាន​បញ្ឆេះ​ម៉ាស៊ីន​បាញ់​ទឹក​ដូច​ធម្មតា​ ប៉ុន្តែ​នៅ​ពេល​កំពុង​បាញ់​ទឹក​​ឱ្យ​ជ្រូក​នោះ​ស្រាប់​តែ​ធុង​ទឹក​ម៉ាស៊ីន​ បាន​ឡើង​កម្តៅ​យ៉ាង​ខ្លាំង​ហើយ​មាន​ចេញ​ផ្សែង​ ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ទៅ​ពន្លត់​ម៉ាស៊ីន​ ហើយ​បន្ទាប់​មក​ក៏​ទៅ​បើក​គម្រប​ធុង​ទឹក​​​ ស្រាប់​​តែ​ផ្ទុះ​ទឹក​ក្តៅ​បាញ់​ស្រោច​ចំ​ផ្ទៃ​មុខ​ និង​ខ្លួន​ បណ្តា​ល​​​ឱ្យ​រលាក​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ត្រូវ​បាន​ដឹក​មក​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។

នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​ ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​ធ្វើ​ការ​សង្គ្រោះ​និយាយ​ថា ការ​រលាក​មាន​កម្រិត​មធ្យម​ ប៉ុន្តែ​ទឹក​ក្តៅ​បាន​បាច​ត្រូវ​ភ្នែក​ទាំង​២​ដែល​​មិន​ទាន់​ដឹង​ថា ស្ថាន​ភាព​បែប​ណា​នោះ​ទេ គឺកំពុង​តាម​ដាន​នៅ​ឡើយ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]