ភ្នំពេញៈ កន្លងមកទស្សនិកជន និងមិត្តៗយុវវ័យភាគច្រើន ធ្លាប់តែបានទស្សនា ជាមួយរូបថតតារាប្រុសស្រី បញ្ចេញស្ទីល ថតរូប បែបប្រយ័ត្នប្រយែង ស្រគត់ស្រគំ មិនសូវហ៊ានបញ្ចេញ កាយវិការច្រើនហួសហេតុទេ ព្រោះតែខ្លាចអ្នកកាសែត យកមកចុះផ្សាយ នាំឲ្យអ្នកគាំទ្រ ឃើញខ្លាចខ្មាសគេ។ តែដោយឡែកនៅពេលពួកគេ ថតរូបជាលក្ខណៈឯកជនវិញ សង្កេតឃើញថា អ្នកសិល្បៈ ពិតជាសម្បូរស្ទីលថ្មីៗប្លែកៗ ថតមិនខ្វះទេ ។

គេសង្កេតឃើញ ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា បានបញ្ចេញកាយវិការពត់ពេន ផ្តេកផ្តួលខ្លួន ទៅលើផ្លូវជាតិ នៅលើភ្នំបូកគោ ផ្លាស់ប្តូរស្ទីលថត នៅកណ្តាលថ្ងៃត្រង់ជាច្រើនប៉ុស្តិ៍ ដែលមើលទៅនាងហាក់មិនខ្វាយខ្វល់ ពីពន្លឺព្រះអាទិត្យ ចាំងជះមកប៉ះ នឹងស្បែក របស់នាងទាល់តែសោះ ។ ផ្ទុយទៅវិញនាង បែរជាបញ្ចេញស្នាមញញឹមយ៉ាងស្រស់ ហាក់ពេញចិត្តជាមួយ ទេសភាព និងការថតរូបជាខ្លាំង ខុសប្លែកពីការថតរូប នៅពេលដែលនាងបង្ហាញវត្តមាន នៅក្នុងកម្មវិធី ជាសាធារណៈអ្វីមួយ។

ថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ មិត្តយុវវ័យទៅទស្សនា រូបថតបង្ហាញស្ទីលប្លែកៗមួយចំនួន របស់ពិធីការិនី មានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន អ្នកនាង យុគ ចិន្តា តាមរយៈការបញ្ចេញស្ទីលថត បែបថ្មីប្លែក ហើយជឿជាក់ថា ប្រាកដជា មានទស្សនិកជនខ្លះ ពេញចិត្ត និងចង់ថតតាមជាក់ជាមិនខាន ។ ចង់ដឹងថារូបថតនោះ ប្លែក ចំឡែកអារម្មណ៍យ៉ាងណា នោះ ទៅទស្សនាទាំងអស់គ្នា ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា