ភ្នំពេញៈ លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ និងអ្នកនាង យុគ ចិន្តាបាន ចាប់ដៃគូធ្វើជា ពិធីករ- ពិធីការិនីអស់រយៈពេល ជាច្រើនឆ្នាំកន្លងមក ហើយពេលនេះ ពួកគេទាំងពីរនាក់ កំពុងតែមាន ឈ្មោះបោះសំឡេង ប្រចាំកម្មវិធី “តន្ត្រីថ្ងៃអាទិត្យ” ដោយគេកម្រឃើញ ពួកគេទាំងពីរនាក់ បង្ហាញ ភាពសិទ្ធិស្នាល និងមាន ការសម្តែង ជាមួយគ្នាទេ តែពេលនេះ Looking TODAY និងនាំ អារម្មណ៍ទស្សនិកជន ទៅទស្សនាឈុតសម្តែង កាយវិការខារ៉ាអូខេមួយ ដែលពួកគេ សម្តែង បែបផ្តោះផ្តង់ស្នេហា ជាមួយគ្នាយ៉ាងស័ក្តសម ។

ឃ្លីបវីដេអូខារ៉ាអូខេមួយ ដែលមានរយៈពេល ៤-២៤វិនាទី ដោយនៅក្នុងឃ្លីបនោះ យើងបាន ឃើញវត្តមាន និងស្តាប់ទឹកដម សំនៀងបកស្រាយ បទចម្រៀង ពិរោះរណ្តំចិត្ត ដោយមានការ បកស្រាយ ពី នាយ ទុយ ក្នុងបទចម្រៀង ក្រោមចំណងជើងថា “មកវិញអូន” ដែលនៅក្នុងបទ ចម្រៀងមួយបទនេះ មានការចូលរួម សម្តែងពី នាយ ទុយ និងអ្នកនាង យុគ ចិន្តា បានពួតដៃគ្នា សម្តែង បទចម្រៀងមួយបទនេះ ដោយមើលទៅពួកគេ ទាំងពីរនាក់ ហាក់បីដូចជាគូស្នេហ៍ពិត ប្រាកដ ដែលរស់នៅបែកគ្នា ហើយមាន អារម្មណ៍នឹកគ្នា ក៏ច្រៀងបង្ហើរសំនៀង ក្រអួនក្រអៅ បណ្តែតអារម្មណ៍ តាមចង្វាក់ភ្លេង ពិរោះរណ្តំចិត្ត ។

នៅក្នុងបទចម្រៀងមួយ ដែលមានចំណងជើងថា “មកវិញអូន” សម្រាប់ឆ្នាំ ២០១៣ ជាការ បកស្រាយ របស់លោក សំណាង ស៊ុន ដោយមាន ការសម្តែងពីពិធីករ-ពីធីការិនី ប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ីន រួមជាមួយអ្នកថតដោយ នាង រ៉ាធួន ។ ចង់ដឹងថា ការសម្តែងរបស់ ពិធីករ-ពិធីការិនី ដែលធ្លាប់តែ កាន់ក្បាលមេក្រូ ធ្វើជាពិធីករមួយគូនេះ មានការស័ក្តសម និងមានការខ្វះខាត ចន្លោះប្រហោង ត្រង់ចំណុចណា ខ្លះនោះមាន តែទៅ ទស្សនាជាមួយLooking TODAY ទាំងអស់គ្នា ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា