យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេស សឹង្ហបុរី បានឲ្យដឹងថា ស្រ្តីវ័យក្មេងជនជាតិកូរ៉េម្នាក់ បានឆ្លងកាត់ការវះកាត់កែសម្ផស្ស រហូតដល់ទៅ ១២០ដងឯណោះ ដើម្បីទទួលបានផ្ទៃមុខដែលខ្លួនពេញចិត្ត និងល្អអត់ខ្ជោះតែម្តង។
ស្រ្តីវ័យក្មេងមកពីប្រទេសកូរ៉េខាងត្បូងរូបនេះ ត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមួយ របស់ប្រទេសកូរ៉េ ដែលមានឈ្មោះថា “Martian Venus”។ ជាមួយគ្នានេះដែរ នាងត្រូវបានគេហៅឈ្មោះថា “Xu Erxiu”។
សម្រាប់ការបង្ហាញខ្លួនរបស់នាង នៅក្នុងកម្មវិធី “Martian Venus” នេះ នាងបានទម្លាយអាថ៌កំបាំងរបស់ខ្លួន ចំពោះការវះកាត់កែសម្ផស្ស ដោយនាងបានឆ្លងកាត់ការកែសម្ផស្ស អស់ចំនួន ១២០ដង និងចំណាយរយៈពេល ៧ឆ្នាំឯណោះ ។ Xu Erxiu បានប្រាប់ឲ្យដឹងទៀតថា នាងធ្លាប់ជាមេផ្ទះមួយរូបដែរ ក្រោយមកនាងក៏ចូលធ្វើការ ដើម្បីរកប្រាក់ចំណាយលើការកែសម្ផស្សនេះ។ នាងបានបញ្ជាក់ទៀតថា “ការកែសម្ផស្ស គឺជាវិធីដ៏លឿនបំផុត ដើម្បីក្លាយជាមនុស្សដ៏ស្រស់ស្អាតម្នាក់”៕
សូមទស្សនារូប និងវីដេអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព ៖ ស្ទ៉ម
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]