កាលព្រឹកមិញខ្មែរឡូតបានចុះផ្សាយនូវព័ត៌មាន ពីឆ្កែនៅប្រទេសចិនដែល ត្រូវបានគេសសើរថា វាពិតជាមានភាពវ័យឆ្លាត ហើយគួរអោយស្រឡាញ់ ដែលមានចំនងជើងថា "គ្រាន់តែឆ្កែមួយក្បាលយាមកង់អោយម្ចាស់ ល្បីពេញអិនធើណិត "

ឥឡូវនេះខ្មែរឡូតក៏បានឃើញព័ត៌មានថ្មីមួយទៀតដែលទាក់ទងនឹង ឆ្កែមួយក្បាលដែលវាបានជួយជីវិតម្ចាស់ ហើយបានត្រូវរបួសខ្លួនឯងទៀតផង។ តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១២ សត្វឆ្កែពូជ Pitbull មួយក្បាលអាយុ ៨ ឆ្នាំ បានជួយជីវិតម្ចាស់វាដោយវាបាន ខាំអាវរបស់ម្ចាស់វាហើយ​ អូសគាត់ចេញពីផ្លូវរថភ្លើង មួយក្នុងខណៈដែលម្ចាស់របស់វា ដួលបាត់បង់ស្មារតីនៅលើផ្លូវរថភ្លើង។ ដោយសារតែរថភ្លើងមកលឿនពេក ធ្វើអោយវាគ្មានពេលសម្រាប់ រត់ទើបរថភ្លើងបានបុកវា ពីចំហៀងបណ្តាលអោយរបួស ជើងមុខខាងស្តាំ និង ត្រគៀកយ៉ាងធ្ងន់ធ្ងរ។ Christine Spain ដែលត្រូវជាម្ចាស់របស់វា បានអោយដឹងថា គាត់មានភាពរំភើបក្នុងចិត្តយ៉ាងខ្លាំង ហើយក៏មានចិត្ត អាណិតចំពោះឆ្កែរបស់គាត់ដែរ គាត់មិនដឹងថា ត្រូវធ្វើយ៉ាងណាដើម្បីសងគុណដល់វាវិញនោះទេ កូនប្រុសរបស់គាត់ឈ្មោះ David Lanteigne បាននិយាយថា ពួកគេបាននាំវាទៅកាន់មន្ទីរពេទ្យសត្វដើម្បីអោយវា សម្រាកព្យាបាលរបួសផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]