រាជធានីភ្នំពេញ ៖ ​បុរស​​ចំណាស់​ស្រវឹង​ម្នាក់​​បាន​បោះពួយ​​​ម៉ូតូវីវ៉ា​​ពណ៌​ខ្មៅ​មួយ​គ្រឿង​ទៅ​បុក​​ម៉ូតូស្គូពី​​ ហើយ​ដេញ​​វាយ​គេទៀត ។ ហេតុការណ៍​​នេះ​កើតឡើង​​​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៩ មករា ២០១២ ​តាម​បណ្តោយ​ផ្លូវ​​កម្ពុជា​ក្រោម​​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌ​​ទួល​គោក ។

យោង​តា​ម​សម្តី​​របស់​ស​មត្ថ​កិច្ច​​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​​បុរស​ស្រវឹង​​ម្នាក់​​នេះបានជិះ​ម៉ូតូ​​ម៉ាក​​វីវ៉ា​​ពណ៌ខ្មៅ​ ​​បើក​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ផ្លូវ​បែក​ជា​៤​បាន​​បត់​​ម៉ូតូ​​ទៅ​ត្បូង ស្រាប់តែ​ទៅ​បុក​​ជា​មួយ​ម៉ូតូ​​​ម៉ាក​​ស្គូពី​​ពណ៌ស ​បើក​បរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បើក​ពីត្បូងទៅ​ជើង បណ្តាល​ឱ្យ​ម៉ូតូ​ទាំងពីរ​ដួល​​​ ​ភ្លាម​ៗ​នោះ​បុរស​ស្រវឹង​បាន​​ក្រោក​​មក​ដេញវាយ​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ពេញ​ផ្លូវ​ចាប់​មិន​ឈ្នះ​រហូត​​ដល់​សមត្ថ​កិច្ច​មក​ដល់​ទើប​ឈប់ ។

ប្រភព​បន្តថា ​ករណី​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍​នេះ​មិន​មាន​គ្រោះ​ថ្នាក់​ ឬ​ក៏​​របួសអ្វី​ទេ គ្រាន់​​តែ​​ខូច​ខាត​ម៉ូតូ​បន្តិច​បន្តួច​​ប៉ុណ្ណោះ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]