ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា អាកាសធាតុ ហាក់មានភាពត្រជាក់ខុសពីសព្វមួយដង ធ្វើឲ្យពិធីការិនីរូបស្រស់ សម្បូរវោហាសាស័ព្ទ នាង ខៀវ សានសាណា ប្រកាស់ក្តែងៗ នៅក្នុងមង្គលការ របស់ គឹម លីហ្សា កាលពីយប់មិញថា នាង រងាដល់ហើយទ្រាំលែងចង់បាន នឹងជិះយន្តហោះទៅរកប្តីរបស់នាង ដើម្បីឲ្យបានកក់ក្តៅនឹងគេ ខណៈសិល្បកសិល្បការិនី មួយចំនួនកំពុងតែសម្រុករៀបការ នារដូវធ្លាក់ខ្យល់ត្រជាក់កាយានេះ ។

គ្រាន់តែអតីតពិធីការិនី ពូកែលេងសើចក្នុងកម្មវិធី "ពេញចិត្តអត់?" នាង ខៀវ សានសាណា ប្រកាសថានាងរងា និងត្រៀមជិះយន្តហោះ ទៅលេងប្តីនៅក្រៅប្រទេសភ្លាម បានធ្វើឲ្យភ្ញៀវកិត្តិយស និងមិត្តសិល្បៈ ដែលចូលរួមនៅក្នុងមង្គលការ របស់ គឹម លីហ្សា ទះដៃស្រែកហ៊ោរកញ្រ្ជៀវព្រោងព្រាត នៅពេលឮ សានសាណា និយាយដោយបើកចំហបែបនេះ ។

តែទោះជាយ៉ាងណា ការប្រកាសក្តែងៗត្រង់ៗ នៅចំពោះមុខមហាជនបែបនេះ គឺគ្រាន់តែជាយុទ្ធសាស្រ្ត និងការពញាក់អារម្មណ៍ទស្សនិកជ នដើម្បីឲ្យមានភាពសប្បាយរីករាយ នៅក្នុងពិធីមង្គលការ របស់ គឹម លីហ្សា តែប៉ុណ្ណោះ ហើយក៏គាប់ជួន ត្រូវនឹងរដូវរងាត្រជាក់តែម្តង ទើបនាងនិយាយបែបនេះ តែម្តងទៅ ។

បច្ចុប្បន្នគេសង្កេតឃើញ ថា ខៀវ សានសាណា ហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងសិល្បៈចាប់តាំងពីនាង ចាប់ដៃគូជាពិធីការិនី ជាមួយពិធីករពូកែសើច គឺលោក តាប៊ុយ រួមមក ប៉ុន្តែចំណែកសុភមង្គលក្នុងគ្រួសារវិញ ហាក់មិនសូវមានភាពកក់ក្ដៅប៉ុន្មានឡើយ នៅពេលដែលប្ដីរបស់នាង គឺរស់នៅជើងមេឃម្ខាងម្នាក់ ព្រោះតែភារកិច្ចការងាររៀងៗខ្លួន បើទោះបីជាគ្រួសារឆ្លងទ្វីបមួយនេះ មានចំណងដៃកូនប្រុសពីរនាក់ រួចទៅហើយក្ដី៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា