កំពត ៖ ជនសង្ស័យ ២នាក់ ជាក្រុមចោរប្លន់ បានបន្លំលួចមាស ចន្លោះពី ៦-៧តម្លឹង នៅវេលាម៉ោង ៩និង៤៥ នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ នៅហាងលក់មាស និងដូរលុយ យីហោ ជាងចាន់ ដែលមានទីតាំងស្ថិត នៅផ្ទះលេខ ៣១ ខាងលិចផ្សារសាមគ្គី ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ដែល បង្កឱ្យមានការភ្ញាក់ផ្អើល និងឆោឡោយ៉ាងខ្លាំង នាំគ្នាចោមរោមមើល ពីសំណាក់ប្រជាពលរដ្ឋ នៅទូទាំងក្រុង កំពត ។

យោងតាមប្រភពព័ត៌មានពីសាក្សី  ដែលចោមរោមមើលហេតុការណ៍ខាងលើនេះ បានឱ្យដឹងថា ជនរងគ្រោះជា ម្ចាស់ហាងលក់មាស និងដូរលុយ យីហោ ជាងចាន់ ត្រូវបានក្រុមចោរ មានគ្នា២នាក់ ចូលបន្លំលួចមាសទាំងព្រឹក ដោយម្នាក់បន្លំធ្វើជាទិញមាស និងម្នាក់ទៀត បន្លំធ្វើជាដូរលុយ ។

ប្រភពព័ត៌មានបានបន្ដថា ខណៈដែលជនសង្ស័យម្នាក់ កំពុងតថ្លៃទិញមាស ហើយម្ចាស់ហាងកំពុងប្រាប់ពីតម្លៃមាសនោះ ស្រាប់តែគ្នាវាម្នាក់ ទៀត បានបន្លំលួចមាសនៅក្នុងទូ អស់ប្រហែល ៦-៧តម្លឹង ។

ក្រោយកើតហេតុ និងបន្ទាប់ពីមានការភ្ញាក់ផ្អើល ចោមរោមរបស់ប្រជាពលរដ្ឋ នៅក្រុងកំពត កម្លាំងសមត្ថកិច្ចមូលដ្ឋាន ជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរជនរងគ្រោះ  និងធ្វើការស្រាវជ្រាវ តាមស្វែងរកចាប់ខ្លួនក្រុមចោរទាំងនេះ៕

ដោយ ៖ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]