Justin Bieber តារាចម្រៀងវ័យក្មេង ១៩ឆ្នាំ បានប្រកាសនូវដំណឹងដ៏សោកស្ដាយមួយ ដែលធ្វើឲ្យស្រីៗជាច្រើនលើពិភពលោក ហូរទឹកភ្នែក។

នៅក្នុងសេចក្ដីជូនដំណឹងនេះ Justin បានប្រកាសថា ក្រោយពីអាល់ប៊ុមថ្មីរបស់គេចេញលក់ គេនឹងចាក់ចេញពីវិស័យសិល្បៈ ឈប់ធ្វើជាអ្នកចម្រៀងទៀតហើយ ហើយអាល់ប៊ុមថ្មីរបស់ Justin នឹងចេញលក់នៅសប្ដាហ៍ក្រោយនេះឯង។

បុរសសម្បូរស្នេហ៍ Justin Bieber បានប្រកាស់នៅក្នុងប៉ុស្ដិ៍វិទ្យុ Power 106 ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារកន្លងទៅនេះថា៖ “ បន្ទាប់ពីអាល់ប៊ុមថ្មី ខ្ញុំនឹងចូលនិវត្តន៍។ ខ្ញុំនឹងមិនឈានជើងចូល វិស័យសិល្បៈទៀតឡើយ។” នៅពេលដែលលោក Kurt Alexander ដែលជាម្ចាស់ប៉ុស្ដិ៍វិទ្យុ បានលឺដំណឹងនេះ គាត់ក៏បានលាន់មាត់ថា “ស្អីគេ?” ព្រោះគាត់ស្ទើរតែមិនជឿត្រចៀករបស់គាត់ ដែលបានស្ដាប់លឺដំណឹងមួយនេះ។

យ៉ាងណាក៏ដោយ ក្រោយពីប្រកាសដំណឹងដ៏រំជួលចិត្តនេះរួច គាត់ក៏និយាយឡើងវិញថា៖ “នេះគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ ខ្ញុំចង់ក្លាយទៅជាសិល្បៈករ ចង់ឲ្យចម្រៀងរបស់ខ្ញុំរីកលូតលាស់”។ ក្រោយពេលបញ្ចប់ កិច្ចសំភាសន៍តាមវិទ្យុ ម្ចាស់ប៉ុស្តិ៍វិទ្យុបានប្រកាសបិទកម្មវិធីថា៖ “លោក Justin គ្រាន់តែលេងសើចតែប៉ុណ្ណោះ គាត់គ្មានគម្រោង ចាកចេញពីសិល្បៈឡើយ។”

ក្រោយពីដំណឹងនេះបានប្រកាស ទៅទូរទាំងពិភពលោក Justin ទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រដ៏ច្រើន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ដំណឹងមួយនេះ?
















 ប្រភព៖ dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]