ភ្នំពេញៈ តារាស្រីដែលទស្សនិកជនហៅតៗគ្នា ថាជំទាវតូច អ្នកនាង សុខ សោម៉ាវត្តី បានលើកដៃ បាយ បាយ ពីសិល្បៈមួយរយៈពេលខ្លី ក្រោយពីរៀបការរួច ធ្វើឲ្យទស្សនិកជនជាច្រើន គិតថានាងប្រហែល ជាផ្តាច់ខ្លួនពីសិល្បៈទាំងស្រុង ទៅសោយសុខជាមួយ ទ្រព្យសម្បត្តិរបស់ស្វាមី រស់នៅយ៉ាងមានសេចក្តីសុខ ព្រោះតែស្វាមី បណ្តូលចិត្តរបស់នាង ស្រឡាញ់នាងស្ទើរតែលេប ទៅហើយ ។ ជាមួយគ្នានោះ ភរិយាវ័យក្មេងរូបនេះ ក៏បានអួតពី ទឹកចិត្តស្រឡាញ់ប្តី នៅលើបណ្តាញ ទំនាក់ទំនងសង្គម ឲ្យមនុស្សជាច្រើន បានឃើញពីទឹកចិត្តនាង និងហាក់ច្រណែននឹង សុភមង្គលនេះទៀតផង។

តារាស្រីកូន១ អ្នកនាង សុខ សោម៉ាវត្តី ចាប់តាំងពីបានរៀបការរួច គេសង្កេតឃើញថា គូស្វាមីភរិយាមួយនេះ តែងតែបង្ហាញ ពីភាពផ្អែមល្ហែម មានសុភមង្គល ក្នុងគ្រួសារជាសាធារណៈ ធ្វើឲ្យគូស្វាមីគូដទៃទៀត មានការច្រណែន និងជីវិតគូរបស់ពួកគេទាំងពីរ។ បន្ទាប់ពីពួកគេបានរៀបការ ហើយស្វាមីរបស់នាង តែងតែយកចិត្តទុកដាក់យកចិត្ត គ្រប់បែបយ៉ាងដល់ ថ្នាក់ធ្វើឲ្យតារាស្រីរូបនេះស្រឡាញ់ប្តីស្ទើរតែលេប ។ ជានិច្ចកាលគេ តែងតែឃើញនាង បង្ហាញពីទឹកចិត្តស្រឡាញ់ប្តី ការបង្ហោះរូបថតផ្អែមល្ហែម ដោយនាងតែងតែប្រើពាក្យថា “ស្រឡាញ់លោកប្តីណាស់” ស្ទើរតែគ្រប់ការ បង្ហោះរូបរបស់នាង យ៉ាងមានសេចក្តីសុខ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ក្នុងចេតនាចង់បង្ហាញ ជាសាធារណៈ ឲ្យមហាជនដឹងពីទំហំចិត្ត។

ចង់ដឹងថាតារាស្រីល្បីឈ្មោះ និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី និងស្វាមីមានភាពល្អូកល្អឺន ស្រឡាញ់គ្នាកម្រិតណា ទស្សនាទាំងអស់គ្នា៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី