រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ធ្នូ ២០១៣ នេះ កញ្ញាអ៊ែន ជី បានចូលរោងការសំពះផ្ទឹម ហើយជាមួយលោកភីតធ័រ-សុធារ៉ាហេង ជាអ្នករស់នៅអាមេរិក ក្នុងរដ្ឋប៊ូស្តុន។ មង្គលការរបស់កញ្ញាអ៊ែនជី ដែលមានឈ្មោះពិតថា លី ចាន់ដាលីស ដែលបានប្រារព្ធឡើង នៅមជ្ឈមណ្ឌលម៉ូដែន៥ តាមផ្លូវជាតិលេខ៥ មានអ្នកសិល្បៈចូលរួមដូចជានាងទឹម រដ្ឋា, ទឹម វត្តី, ឃឹម ចរិយា កញ្ញា ស្រីណាក់ លោកអៀង វិឆ័យ អ្នកនាងខាត់ សុឃីម លោកខាត់ ចំរើន លោកខាត់ សម្បត្តិកិត្យា លោកហង្ស សំបើមស័ក្ត ជាដើម។

ស្វាមី អ្នកនាងអ៊ែនជី បានប្រាប់ថា លោកចាប់ចិត្តស្រឡាញ់អ៊ែនជី បីឆ្នាំមកហើយ ដោយសារតែគាត់មានអត្តចរិតល្អ មាននិស្ស័យជាមួយគ្នាច្រើនបំផុត ទើបឆ្លងដល់ពេលរៀបការ។ លោកមិនបានហាមភរិយា មិនឱ្យចូលសិល្បៈទេ ពោលគឺពេញចិត្តឱ្យគាត់បម្រើវិស័យនេះជានិច្ច តែគាត់ប្រាប់ថាចង់ឈប់ពីសិល្បៈ ។ ទោះជាយ៉ាងណាលោក មិនទាន់ដឹកដៃភរិយាចេញទៅអាមេរិកភ្លាមៗទេ ព្រោះនៅរត់ការឯកសារខ្លះៗ។

ពិធីជប់លៀ់ងមង្គលការរបស់ពិធីការិនី ប្រចាំប៉ុស្តិ៍អាស៊ីអាគ្នេយ៍នេះនឹងប្រារព្ធនៅល្ងាច នេះក្នុងបរិវេណមជ្ឈមណ្ឌលម៉ូឌែន៥ ដដែល ដោយនាងបានអញ្ជើញភ្ញៀវចំនួន៤០០នាក់ ដោយអ្នកសិល្បៈនាងបានអញ្ជើញចំនួន២០តុ។ ការរៀបការរបស់អ្នកសិល្បៈឆ្នាំនេះមានភាពផុសផុល រីឯមហាជនក៏មានការចាប់អារម្មណ៍ណាស់ដែរ ដែលកន្លងមកមិនសូវឃើញអ្នកសិល្បៈរៀបការនោះទេ ៕









































បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម