ពោធិ៍សាត់ៈ ប្រភពពីនគរបាល ស្រុកកណ្តៀង បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ២១ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ស្ថិចក្នុងចំណុចវាលស្រែ ក្នុងភូមិវត្តលាប ឃុំស្យា ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ មានខ្មាញ់កាំភ្លើងAK មិនស្គាល់មុខបានលប បាញ់ប្រហារទៅលើ ជនរងគ្រោះឈ្មោះ ប៊ិន សៀងនី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ចំនួន៦គ្រាប់ បណ្តាល ឲ្យជនរងគ្រោះ រងរបួសត្រូវចំ កែងដៃឆ្វេងរបួសស្រាល ខណៈដែលជនរងគ្រោះ កំពុងតែដាក់ អំពូលភ្លើង ដើរចាប់សត្វចង្រិត នៅកណ្តាលវាលស្រែ នៅពេលយប់ ។ ប្រភពដដែល បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីគេធ្វើសកម្មភាពលបបាញ់ប្រហារ ទៅលើជនរងគ្រោះ ហើយ ខ្មាន់កាំភ្លើងAK មិនបានស្គាល់មុខបានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយសុវត្ថិភាព ។

ជុំវិញបញ្ហាអំពើឃាតកម្មបាញ់ប្រហារ ទៅលើជនរងគ្រោះនោះអធិការនគរបាលស្រុក កណ្តៀង លោក ឈន រិទ្ធិ បានប្រាប់ដើមអម្ពិល កាលពីព្រឹកថ្ងៃសុក្រឲ្យដឹងថា តាម កាស្រាវជ្រាវ និងពិនិត្យជុំវិញ កន្លែងកើតហេតុនោះបានប៉ាន់ប្រមាណថា ប្រហែលជាគំនុំក្នុងការកស៊ី។ លោកអធិការបញ្ជាក់បន្ថែម ទៀតថារហូតមកទល់ថ្ងៃនេះ នគរបាលកំពុងធ្វើការស្រាវជ្រាវ រកឃាតកដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ ៖ ជាប៊ុន ធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]