សមាជិកនៃក្រុម S.H.E គឺកញ្ញា Ella Chen បានសម្រចចិត្ដរៀបការ ដែលនៅក្នុងពិធីនោះ នាងបានធ្វើការ ប៉ងប្រាថ្នាថា សូមឲ្យស្វាមីរបស់នាងមាន សុខភាពល្អ និង សូមឲ្យស្វាមីរបស់នាង កាន់តែយល់ចិត្ដនាង កាន់តែខ្លាំង។ Ella បានធ្វើឲ្យមានការភ្ញាក់ ផ្អើលជាខ្លាំងជាមួយនឹងស្វាមី Alvin នៅ Le Meridien ក្នុងទីក្រុង តៃប៉ិ កាលពីថ្ងៃសៅរ៍ គឺនាងនិងស្វាមី បានរាំរបៀប សិចស៊ី ដែលការរាំនេះ គឺជាសកម្មភាពមួយ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់នាងផងដែរ។ តារាចំរៀងដែលបានស្លៀកពាក់ ឈុតក្រហមមួយរូបនេះ បានធ្វើការនិយាយ រៀបរាប់រលឹក ទៅដល់អនុស្សាវរីយ៍របស់អ្នកទាំងពីរ មុនពេលដែលអ្នកទាំងពីររៀបការ ។ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះ មានការចូលរួមពីសំណាក់តារាល្បីៗ ដូចជា Sodagreen’s Tsing-Fong, JJ Lin និង Christine Fan ។ ខែ្មរឡូត សូមជូនពរឲ្យអ្នកទាំងពីរទទួលនូវសុភមង្គម និងមានកូនក្នុងពេលឆាប់នេះ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]