បច្ចុប្បន្ន ផលិតកម្មក្នុងស្រុក ខិតខំផលិតនូវរឿងថ្មីៗជាច្រើន ព្រោះ វិស័យភាពយន្តរបស់ខ្មែរយើង បានឈានទៅមុខ ពោរពេញដោយ ការលើកទឹកចិត្តពីសំណាក់ បងប្អូន និង អ្នកគាំទ្រទាំងអស់ ។

នាពេលថ្មីៗនេះ ផលិតកម្ម IDOUDO បានកំពុងផលិតរឿងថ្មី មួយដែលមានចំនងជើងថា ម៉េចដែរខ្លាចអត់ ដែលជារឿង ខ្មោចបែបកំប្លុកកំប្លែង ព្រឺព្រួច ដែលមានការខុសប្លែក ទាំងការរៀបចំ ឈុតឆាក និង ទាំងសំលៀកបំពាក់។

រឿងថ្មីនេះដែរ ត្រូវបានចូលរួមសំដែងដោយ តារាល្បីៗ ស្រីប្រុស ទាំងចាស់ ទាំងក្មេង ដូចជា លោក ណុប បាយ៉ារិទ្ធ កញ្ញា គង់ ចាន់ស្រីមុំ អ្នកនាង ចន ច័ន្ទលក្ខិណា តារាកំប្លែង កាតុ និង តារាជាច្រើនដួងថែមទៀត។

រឿង ម៉េចដែរខ្លាចអត់ គ្រោងនឹងបញ្ចាំងនៅ ចុងខែធ្នូនេះ ដូច្នេះសូមបងប្អូន កុំភ្លេចរង់ចាំទៅទស្សនាទាំងអស់គ្នាណា។

ខាងក្រោម ជារូបភាព និង ឈុតឆាកក្នុងការសំដែងរឿងថ្មីនេះ៖







 

ដោយ CT

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ