រាជ​ធានីភ្នំពេញ ៖ ​ បុរស២​នាក់​​ មាន​រថ​យន្ត​ជិះ​អាង​ដាក់​ស្លាក​លេខ​បផ នៅ​ក្នុង​កញ្ចក់​ខាង​មុខ រ៉ឺម៉ក​ម៉ូតូបើក​មុខ​ស៊ី​ផ្លេ​ដាក់សុំទៅ​មុន ត្រូវ​បុរស​នោះ​ជិះ​រថយន្ត​ទៅពាំងពីមុខ​ ហើយចុះ​ទះ​កំផ្លៀង​មួយ​ដៃ​និយាយ​ថា ​​ឯង​មិន​ដឹង​អញ​​ធ្វើ​ការ​​អីទេ អ្ហេះ?  មើល​តែក្នុង​​រថ​យន្ត​​​​មាន​ស្លាក​​ «មផ» ដឹង​ថា អញ​ធ្វើ​អី​ហើយ ។ ​ហេតុ​ការណ៍​នេះ កើត​ឡើង​កាលពី​វេលាម៉ោង៣ និង​១៥នាទី​ទៀបភ្លឺ ​ថ្ងៃទី១០ ឧសភា ​នៅ​ចំណុច​​មហាវិថី ​ម៉ៅ​សេទុងកែង ផ្លូវលេខ២៣០ ក្នុង​សង្កាត់​ផ្សារ​ដើមគ​​ខណ្ឌ​ទួលគោក ។

​តាម​ការ​រៀបរាប់​ពី​អ្នក​បើករ៉ឺម៉ក​ឈ្មោះ​ម៉ាក់ ផៃ ភេទប្រុស អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឡោ​ម៉ាលីស អាយុ​៤៣​ឆ្នាំ ជា​អាជីវករ​លក់​បន្លែ​នៅ​​ផ្សារ​ជម្ពូវ័ន ​ស្នាក់នៅ​ភូមិរទាំ ឃុំ​ភូមិធំ ​ស្រុក​ កៀន​ស្វាយ ​ខេត្ត​កណ្តាល បានឱ្យ​ដឹង​​ថា គាត់​បើក​រ៉ឺម៉ក​តាម​មហាវិថី​ម៉ៅ​សេ​ទុង ​ពីត្បូង​ទៅ​​ជើង ។ លុះដល់​ចំណុច​ផ្លូវ​កែង​២៣០ រ៉ឺម៉ក​របស់​គាត់​បាន​បើក​ឆ្លង​​ដល់គំនូ​ស​កណ្តាល​ហើយ ស្រាប់​តែ​មាន​រថយន្ត​កាមរីឆ្លាម​ ពណ៌ស្ករ ​ជិះ​គ្នា​២​នាក់ បើក​ចេញ​ពីក្លឹបឡឺវីស ​តាមផ្លូវ២៣០ ​ពីកើត​ទៅ​លិចដល់​ផ្លូវកែង គាត់ខ្លាច​រថយន្ត​បើក​ឆ្លង​​កាត់​ផ្លូវ​ប៉ះគ្នា​ជាមួយ​រ៉ឺម៉ករបស់គាត់ បណ្តាល​ឱ្យ​​មាន​បញ្ហា​​ ទើបគាត់​ស៊ីផ្លេ​សុំ​ទៅ​មុន  តែ​ដឹងអី ​ចុះទះ​កំផ្លៀង​...​អាងតែធ្វើការ​នៅ​ក្រសួង​មហា​ផ្ទៃ ដើរ​តែទះកំផ្លៀង​គេ​លេង​អ៊ីចឹង តើ​ច្បាប់​​ចាត់​ចែង​យ៉ាង​ម៉េចដែរ? តិច​ដូច​លោកផ្កាយ២​​នៅ​កោះកុង?​ ហ៊ឺមាន​ឡានថ្លៃ​ជិះ តែ​មនុស្ស​មិន​ថ្លៃ​ដូច​​ឡានសោះ បែរ​ជា​ថោក​ថយ​ទៅវិញ​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]