យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ តារាស្រីចិនល្បីខាងសិចស៊ី និងមានសម្រស់ស្រស់ស្អាត រួមទាំងដើមទ្រូងទ្រលុកទ្រលុន នាង ឈិន យីម៉េន (Chen Yi Man) បានទម្លាយរឿងកែសម្ផស្សខ្លួន ឲ្យសាធារណៈជនបានដឹង ដោយមិនមានចិត្តខ្លាចបន្តិចឡើយ។

ជាមួយគ្នានេះដែរ នាង ឈិន យីម៉េន ក៏បានទម្លាយរូបថត ជាច្រើនសន្លឹក នៃការវះកាត់កែសម្ផស្ស នៅឯប្រទេសកូរ៉េខាងត្បូងផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នាង ឈិន យីម៉េន បានសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្ស ដោយសង្ឃឹមថា នឹងអាចពង្រឹងអាជីព ជាតារាម៉ូដែលរបស់នាងបាន។ តារាម៉ូដែលស្រីសិចស៊ីរូបនេះ បានធ្វើការវះកាត់កែសម្ផស្ស នៅលើផ្ទៃមុខ ចង្កេះ និងជើងផងដែរ។

នាង ឈិន យីម៉េន គឺជាតារាម៉ូដែល និងជាតួសម្តែងស្រី ដ៏ស្រស់ស្អាត ស៊ិចស៊ី និងមានឈ្មោះល្បីល្បាញ នៅក្នុងប្រទេសចិន។ នាងកើតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៨៩ មានកំពស់ ១ម៉ែត្រ និង ៧៦សង់ទីម៉ែត្រ មានទំងន់ ៥២គីឡូក្រាម និងទំហំទាំងបីរបស់នាងគឺ ៣៧-២៦-៣៥ មកពីទីក្រុង Xuchang ខេត្ត Henan ប្រទេសចិន ហើយនាងមានឈ្មោះក្រៅមួយទៀត ហៅថា “កូកូ”។

ជាមួយគ្នានេះដែរ តារាស្រីដ៏ស្រស់ស្អាត និងស៊ិចស៊ីរូបនេះ ធ្លាប់បានឈ្នះពាន់រង្វាន់ តារាម៉ូដែលជាច្រើនលើកផងដែរ។ គួរបញ្ជាក់ដែរថា នាង ឈិន យីម៉េន គឺជាតារាស្រីដែលចូលចិត្ត និងតែងតែថតរូបសិចស៊ី បង្អួតនូវសម្រស់ និងសាច់ដ៏សខ្ចី រួមទាំងដើមទ្រូងមូលក្លំ ស្រស់ស្អាតរបស់នាង៕



























ប្រភព ៖ ស្ទ៉ម

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]