រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០០៩ ​បើក​បរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ពី​ត្បូង​ទៅ ជើង​ក៏ជ្រុល​ចង្កូត​ទៅ​ប៉ះ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០០៨ ​បើក​បរ​ដោយ​បុរស​ម្នាក់​ដែរ ក្នុង​ទិស​ដៅ​​បញ្ច្រាស​ទិស​គ្នា​ជា​ហេតុ បណ្តាល​ឱ្យ​​ម៉ូតូ​ឌ្រីម​​​សេស៊េរី​​២០០៨ ខ្ទាត​ទៅ​ប៉ះ​រថយន្ត​កូរ៉េ​ បណ្តាល​ឱ្យ​រង​របួស។

ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១១ ឧសភា ២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងសង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។​ ​​​ក្រោយ​ពី​កើតហេតុ​​ភាគី​បង្ក​គឺអ្នក​បើក​បរ​​ម៉ូតូឌ្រីមសេ​ស៊េរី​២០០៩ ​បានចេញ​ថ្លៃ​​ខូចខាត ដោយ​​យក​ម៉ូតូ​ឌ្រីមសេស៊េរី​២០០៨ ​ដែល​ខូច​ខាត​ផ្នែក​ខាង​មុខ​បន្តិច​បន្តួច​​យក​ទៅ​ជួស​ជុល។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]