ភ្នំពេញៈ បើទោះបីជាតារាសម្តែង សម្បុរស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា ចំណាយលុយ រាប់ម៉ឺនដុល្លារ រៀបចំពិធីមង្គលការ យ៉ាងអធិកអធម ថែមទាំង ចំណាយ លុយ១ម៉ឺនដុល្លារ កាត់រ៉ូបស្លៀក នៅក្នុងថ្ងៃមង្គលការក្ដី ប៉ុន្តែនាងមិនបាន ចំណាយលុយច្រើន សន្ធឹកសន្ធាប់ ធ្វើដំណើរទៅ ក្រេបច័ន្ទទឹកឃ្មុំ នៅក្រៅ ប្រទេស ឲ្យសមនឹងទំហំ ពិធីមង្គលការ និងកេរ្តិ៍ឈ្មោះ របស់នាង ដូចតារាដទៃឡើយ ដោយតារាស្រីរូបនេះ បានដឹកដៃស្វាមី ដើរលេង និងទៅក្រេបទឹកឃ្មុំ នៅរមណីយដ្ឋាន ក្នុងប្រទេសកម្ពុជា ពោល គឺក្នុងខេត្តព្រះសីហនុ។

បន្ទាប់ពី បានរៀបការ តាមប្រពៃណីខ្មែរ រួចរាល់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ តារាសម្តែងឆ្នើម ប្រចាំឆ្នាំ២០១៣ អ្នកនាង សារាយ សក្ខណា ក៏បានដឹកដៃស្វាមី ជាអាណិកជនខ្មែរ រស់នៅអាមេរិក លោក កែវ ប៊ុនមេត្រី ទៅសាងស្នេហ៍ឲ្យកាន់ តែមានភាពផ្អែមល្ហែម ប្រៀបដូចទឹកឃ្មុំខែប្រាំង បន្ថែមពីលើរងើក ភ្លើងស្នេហ៍ឲ្យ កាន់តែ ពុះកញ្រ្ជោលថែមទៀត។ ដោយទីកន្លែង ដែលពួកគេ បានជ្រើសរើស ជាកន្លែងសាង អនុស្សាវរីយ៍ មិនមែននៅក្រៅប្រទេស នោះទេ ផ្ទុយទៅវិញពួកគេ បែរជានាំគ្នា ទៅដើរកម្សាន្ត នៅខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជាគឺ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាប និងខេត្តមួយចំនួនទៀត ។

តាមរយៈ ការបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook តារាស្រីរូបស្រស់ ទើបលាចាកភាព ក្រមុំ អ្នកនាង សារាយ សក្ខណាគេសង្កេត ឃើញថា នាងហាក់ ដូចជាមានទឹកចិត្ត ស្រឡាញ់ស្វាមី ចង់បង្កើនភាពផ្អែមល្ហែម ជាមួយ ស្វាមីបណ្តូលចិត្ត របស់នាងជាខ្លាំង ។ តែទោះជាយ៉ាងណា នាង និងក្រុមគ្រួសារ នៅមិនទាន់បង្ហើប នៅឡើយទេថា នាងមានគម្រោង ត្រៀមចេញទៅ រស់នៅក្រៅ ប្រទេសជាមួយស្វាមី នៅឡើយទេ ព្រោះថាពេលនេះនាង និងស្វាមី កំពុងតែ សប្បាយរីករាយ ជាមួយនឹង សម្រស់ធម្មជាតិ នៅតាមរមណីយដ្ឋាន ក្នុងប្រទេសកម្ពុជា បើទោះបីជាលិខិតឆ្លងដែង (វីសា) បានធ្លាក់មកដល់ដៃ របស់នាង រួចទៅហើយក្ដី ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]