រាជធានីភ្នំពេញ ៖ ​យុវជន​២​​ក្រុម​​ចូល​ផឹក​ស៊ី​​នៅ​ក្នុង​ហាង​ជា​មួយ​គ្នា​​កើត​​ការ​ ប្រទូស្តរ៉ាយ​​គ្នា​​ត្រូវ​សន្តិ​សុខ​​​ចាប់​អូស​ចេញ​ក្រៅ​​ទៅ​ប្រទាក់​ ប្រទើស​​គ្នា​នៅ​មុខ​ហាង​វិញ ។

​ហេតុការណ៍​នេះ​កើត​ឡើង​​នៅមុខភោជនីយ​ដ្ឋាន​​ខមហ្វត ស្ថិត​នៅផ្លូវ​លេខ​១៦៣ ​សង្កាត់​ទួល​ស្វាយ​​ព្រៃ​​ទី​១ ខណ្ឌ​ចំការ​មន ។ ​​យុវជន​២​ក្រុម​​ក្នុង​នោះ​​មួយ​ក្រុម​មាន​គ្នា​​៥​នាក់ មាននារី​អង្គុយ​រួម​​តុ​ជា​មួយ​ ចំណែក​​មួយ​ក្រុម​ទៀត​មាន​គ្នា​៩​ទៅ​១០​នាក់​ អត់​មាន​នារី​អង្គុយ​​ជា​មួយ​គ្នា​​ដែល​​តុ​ផឹក​ស៊ី​នៅ​ជិត​គ្នា ។ ​លុះ​ផឹក​ស៊ី​​យូរ​ទៅចេះ​តែ​មើល​មុខ​គ្នា​ចុះ​ឡើង​របៀប​ឌឺ​ដាក់​គ្នា បណ្តាល​ឱ្យ​​មាន​ទំនាស់​ពាក្យ​សម្តី​​កាច់​កុង​ដាក់​គ្នា​​ ឃើញ​បែប​នេះ​សន្តិ​សុខ​​ដែល​យាម​នៅ​មុខ​ហាងបាន​ចូល​ទៅ​ចាប់​គូ​ភាគី​ទាំង​ ពីរ​ចេញ​ទៅ​ខាង​ក្រៅ ដើម្បី​​កុំ​ឱ្យ​មាន​បញ្ហា​នៅ​ក្នុងហាង​របស់​គេ ហើយ​ពួក​គេ​ក៏​បង្ក​​ភាព​រញ៉េ​រញ៉ៃ​​តែ​ម្ត​ង​ទៅ ប៉ុន្តែ​​បាន​ប៉ូលិស​ជួយ​​​ទប់​​ក៏ស្ងាត់​ទៅវិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]