ភ្នំពេញ៖ តារាសម្ដែង កែវ ពិសី ជារៀមច្បង នៃក្រុមស្រីស្អាត ក្រកូល កែវ មានអ្នកនាង កែវ ស្រីនាង អ្នកនាង កែវ វលក្ខណ៍ និងអ្នកនាង កែវ ពិសី ជាតារាសម្ដែង ចាស់វស្សា មានបទពិសោធន៍រាប់ឆ្នាំ មកហើយ ខណៈអ្នកនាង បានលើកដៃបាយៗ ចោលសិល្បៈគ្មាន អាឡោះអាល័យ បន្តិចឡើយ បន្ទាប់ពីស្វែងរក បានទ្រនំស្នេហ៍ សុខសាន្តមួយ ក្រោយពីលែងលះស្វាមី លោក កង រ៉ាវុធ រួចមក ។

អ្នកនាង កែវ ពិសី មិនត្រឹមតែដកខ្លួន ចេញពីសង្វៀនសិល្បៈម្នាក់ឯងទេ សូម្បីតែបងប្អូន អ្នកនាងរួមមាន កែវ វលក្ខណ៍ បានរៀបការជាមួយ លោក លាន អាព្រីគីនីន ក៏បាត់មុខឈឹងពី សិល្បៈដែរ ធ្វើឲ្យទស្សនិកជាច្រើន ហាក់ស្ដាយរូបសម្រស់ នឹងសមត្ថភាពសិល្បៈ ដ៏ល្អឥតខ្ចោះរបស់នាង ។ ចំណែកឯងអ្នកនាង កែវ ស្រីនាង វិញ តែងតែ លឹបលៗក្នុងសិល្បៈ យូរៗឃើញសម្ដែងរឿងម្ដង។ តែពេលចេញសម្ដែង ពេលណាក៏ កែវ ស្រីនាង ចេញកើបលុយធំដែរ ព្រោះបើលុយមិនដល់ មិនខ្ចីសម្ដែងនាំខូច តែសម្រស់របស់នាង ។

កាលពីពេលថ្មីៗនេះ សម្រាប់អ្នកនាង កែវ ពិសី តារាសម្ដែង ស្រីស្រស់សោភា បានលេចមុខជ្រងោៗ នៅលើអាគារជាន់ទី ២៣ នៃ អាគារភ្នំពេញ ថៅវើ ក្នុងរូបភាពជា តារាម៉ូដែល សម្រាប់ក្រុមអ្នកថត រូបភាពដ៏ល្បីល្បាញមួយ។ អ្នកនាងនៅតែបង្ហាញ រូបសម្រស់ស្រស់សោភា ស្ទើរតែស្អាតជាងក្រមុំៗ មួយចំនួន នៅលើអាគារ ភ្នំពេញថៅវើ នោះទៅទៀត។ ទស្សនិកជនជាច្រើន បានដកករចំហរមាត់ ព្រោះអ្នកនាង កម្រលេចមុខ ជាសាធារណៈណាស់ ពិសេសអ្នកនាងបាន លាឈប់ពីសិល្បៈ ទៅហើយ ក្មេងៗ ជំនាន់ក្រោយមួយចំនួន ស្ទើរតែមិនស្គាល់ អ្នកនាងថា ជាតារាសម្ដែងធ្លាប់ មានឈ្មោះល្បីល្បាញ ម្នាក់នោះទេ។

អ្នកនាង កែវ ពិសី បានបដិសេធន៍ ពុំបានផ្ដល់ បទសម្ភាសន៍អ្វីច្រើនទេ គ្រាន់តែចេញមក ថតរូបលេងកំសាន្ត អារម្មណ៍ប៉ុណ្ណោះ។មិនបានថតយកល្បីល្បាញ អីទៀតទេ ព្រោះអ្នកនាងចាស់ ហើយ ម្យ៉ាងអ្នកនាងស្គាល់គ្នា ជាមួយក្រុមការងារថតរូប ទើបថតលេងកំសាន្តទៅ ។ តែបើចូលលេងសិល្បៈវិញ ប្រហែលជា មិនអាចទេ។

តារាសម្ដែងស្រីរូបនេះ ថ្វីដ្បិតពុំបានផ្ដល់ បទសម្ភាសន៍អ្វីច្រើន តែនាងនិយាយ មានន័យអាចស្ដាប់បានថា អ្នកនាងពុំចង់ វិលត្រឡប់មកកាន់ អាជីពជា តារាសម្ដែង ដ៏សែនហត់នឿយ តែបានកម្រៃតិចតួច ទៀតនោះទេ ព្រោះសង្គមសិល្បៈ ពោរពេញទៅដោយ ការប្រកួតប្រជែង និងភាពច្រណែន ឈ្នានីសគ្មានថ្ងៃបញ្ចប់ ៕

ទស្សនារូបភាពអ្នកនាង កែវ ពិសី ដែលប្រម៉ាញ់បានពី LookingTODAY បន្តិចមើល៍៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង